ភ្នាក់ងារ​សង្គមកិច្ច​ ត្រូវពិនិត្យមើល​លើ​អ្វី​ ដែល​ជា​ឫសគល់ រុញច្រាន​កុមារ​ឲ្យ​ឈាន​ទៅ​ប្រព្រឹត្ត​បទល្មើស – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ភ្នាក់ងារ​សង្គមកិច្ច​ ត្រូវពិនិត្យមើល​លើ​អ្វី​ ដែល​ជា​ឫសគល់ រុញច្រាន​កុមារ​ឲ្យ​ឈាន​ទៅ​ប្រព្រឹត្ត​បទល្មើស

Published

on

​លោក តូច ចាន់នី បាន​ថ្លែង​នូវ​ការ​ជំរុញ​ឲ្យ​ភ្នាក់ងារ​សង្គមកិច្ច​រៀប​ចំ​របាយការណ៍​ ដើម្បី​ពិនិត្យមើល​លើ​អ្វី​ ដែល​ជា​ឫសគល់​នៃ​បញ្ហា​ រុញច្រាន​កុមារ​ឲ្យ​ឈាន​ទៅ​ប្រព្រឹត្ត​បទល្មើស ពោល​គឺ​ផ្តោតលើ​ស្ថានភាព គ្រួសារ អាកប្បកិរិយា ប្រវត្តិ​នៃ​ការ​សិក្សាអប់រំ ការរស់នៅ ការរីកលូតលាស់ ក​ម្រឹត​យល់ដឹង បញ្ហា​អារម្មណ៍ ផ្លូវចិត្ត និង​បរិយាកាស​ជុំវិញ​របស់​កុមារ ដើម្បី​ផ្តល់ជូន​ជា​យោបល់​ដល់​អយ្យការ និង​តុលាការ​ សម្រាប់​ពិនិត្យ​ពិចារណា​មុននឹង​ធ្វើការ​សម្រេចចិត្ត ដូចដែល​មាន​ចែង​ក្នុង​មាត្រា​៣៩ និង​៤៩​នៃ​ច្បាប់​នេះ​។

លោក តូច ចាន់នី អគ្គនាយក​បច្ចេកទេស តំណាង​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ បាន​ថ្លែង​ក្នុង​កម្មវិធី​វគ្គ​ណែនាំ​ស្តីពី​ការប្រើប្រាស់​ទម្រង់​របាយការណ៍​ប៉ាន់ប្រមាណ​សុខុមាលភាព និង​ស្ថានភាព​សង្គម​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២១​ នៅ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពត​។ ក្នុងនាម​តំណាង​លោក​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ​លោក តូច ចាន់នី បាន​ថ្លែងថា ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​នេះ ចង្អុលបង្ហាញ​ពី​តួអង្គ​សំខាន់ៗ ចំនួន​ប្រាំ នោះ​គឺ ភ្នាក់ងារ​សង្គមកិច្ច មេធាវី មន្ត្រីនគរបាល​យុត្តិធម៌ ព្រះរាជអាជ្ញា និង​ចៅក្រម ដែល​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​នេះ​។ ថ្ងៃនេះ មាន​វត្តមាន​តួអង្គ​បី​មក​ចូលរួម​មាន​៖ ព្រះ​រាជអាជ្ញា​អម​សាលាដំបូង នគរបាល​ទទួលបន្ទុក​ផ្នែក​យុត្តិធម៌ និង​ភ្នាក់ងារ​សង្គមកិច្ច មកពី​ខេត្តកំពត កែប តាកែវ កំពង់ស្ពឺ កោះកុង និង​ខេត្ត​ព្រះសីហនុ​។

​លោក តូច ចាន់នី បាន​ថ្លែង​ថា ដើម្បី​អនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​នេះ ​ឲ្យ​មាន​ប្រសិទ្ធិភាព​បន្ថែមទៀត​នោះ ​ភ្នាក់ងារ​សង្គមកិច្ច​ទាំងអស់​ ត្រូវ​បន្ត​ពិនិត្យមើល​លើ​អ្វី​ ដែល​ជា​ឫសគល់ ​រុញច្រាន​កុមារ​ឲ្យ​ឈាន​ទៅ​ប្រព្រឹត្ត​បទល្មើស​នោះ​តែ​ម្តង​៕

អត្ថបទ៖ វិមាន​

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម