ព័ត៌មានជាតិ
លោក អ៊ូច ភា៖ អាជីវកម្មជីកត្បូងក្នុងខេត្តតាកែវ បានផ្អាកដំណើរការទាំងស្រុងហើយ
ការធ្វើអាជីវកម្មរុករកត្បួង បានកើតឡើងនៅតាមភូមិសាស្រ្តមួយចំនួននៅក្នុងទឹកដីខេត្តតាកែវ។ ប៉ុន្តែបើតាមការគូសបញ្ជាក់ដោយផ្ទាល់ពីលោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បច្ចុប្បន្នអាជីវកម្មជីកយកត្បូងនៅក្នុងខេត្តមិនមានទៀតទេ។

លោក អ៊ូច ភា អភិបាលខេត្តតាកែវ ឆ្លើយតបតាមសំណួរ«កម្ពុជាថ្មី» ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យរយៈពេល ៥ ឆ្នាំ របស់រដ្ឋបាលខេត្តកាលពីម្សិលមិញនេះថា ពាក់ព័ន្ធនឹងអាជីវកម្មជីកត្បូងនៅក្នុងខេត្ត នាពេលកន្លងមកពិតជាធ្លាប់មាន ប៉ុន្តែរយៈពេលប្រមាណ ៤-៥ ឆ្នាំ ចុងក្រោយនេះ រដ្ឋបាលខេត្តមិនអនុញ្ញាតឱ្យធ្វើទៀតទេ ព្រោះការជីកត្បូងអាចធ្វើឲ្យរលាយឬបាត់បង់បន្តិចម្តង ដែលជាធនធានមិនងាយកើតឡើងវិញ។

«ធ្លាប់មានការវិនិយោគនៅក្នុងខេត្តពិតប្រាកដមែន ប៉ុន្តែខណៈពេលបរិបទនៃជំងឺកូវីដ១៩ បានរីករាលដាលបានធ្វើឱ្យសិប្បកម្មត្បូងផ្អាកដំណើរការទាំងស្រុង និងលែងមានតទៅទៀត គួបផ្សំនឹងបញ្ហាគ្មានទីផ្សារគ្រប់គ្រាន់»។
ទន្ទឹមនេះ ចំពោះតំបន់ដែលអាចមានត្បូង លោក អ៊ូច ភា ក៏បានគូសបញ្ជាក់ថា តំបន់ទាំងអស់នោះគឺមិនត្រូវបានអាជីវកម្មឯកជនណាមួយបានលួចទៅដំណើរការធ្វើអាជីវកម្មទៀតដែរ។
ប៉ុន្មានឆ្នាំមុននេះ មានការល្បីស្រុកមួយចំនួនក្នុងខេត្តតាកែវមានការរកឃើញត្បូង។ មានចម្ងាយជាង ៤០ គីឡូម៉ែត្រពីទីរួខេត្ត ស្រុកគីរីវង់ត្រូវបានអះអាងថាបានរកឃើញត្បូងដ៏មានតម្លៃ។
ជាក់ស្តែងនៅរមណីយដ្ឋានទឹកជ្រោះផ្អោក ស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ មានបងប្អូនអាជីវករបានដាក់លក់ត្បូងដែលរកឃើញក្នុងខេត្តតាកែវ ក្នុងទូរកញ្ចក់យ៉ាងច្រើនមានទាំងកែច្នៃរួចនិងមិនទាន់កែច្នៃ សម្រាប់ពលរដ្ឋនិងអ្នកទេសចរ។
ត្បូងដែលត្រូវបានរកឃើញដោយអ្នកស្រុកនិងដាក់លក់ដូរយ៉ាងចំហមានដូចជាប្រភេទត្បូងនឹល ត្បូងតូប៉ាស់ ត្បូងអាកូម៉ារីន ត្បូងស៊ីទ្រីន ហើយតម្លៃខុសៗគ្នាតាមប្រភេទនិងការកែច្នៃ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ