Connect with us

ព័ត៌មានជាតិ

ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់

បានផុស

នៅ

អតីតចៅអធិការ វត្តកំពូលពេជ្រ ហេង សាវ៉ុន ព្រះរាជាគណៈថ្នាក់កិត្តិយស ឧត្តមទីប្រឹក្សាសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដែលស្លៀកពាក់ស៊ីវិលដើរផឹកស៊ី ពេលយប់ត្រូវបានមន្ត្រីសង្ឃសម្រេចផ្សឹកហើយ។

អតីត ភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ បានយល់ព្រម ដោយស្ម័គ្រចិត្ដសម្រេចលាចាកសិក្ខាបទនៅព្រឹកថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅវត្តដំណាក់ត្រាច ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលកន្លងទៅនេះ ភិក្ខុ ហេង សាវ៉ុន ព្រះគ្រូចៅអធិការ វត្តកំពូលពេជ្រ ជាទីប្រឹក្សាសម្តេចសង្ឃ បានលួចដោះស្បង់ ស្លៀកខោអាវ ចូលហាងផឹកស៊ី ស្រីទាំងកណ្តាលយប់ ត្រូវបានតាមទាន់ និងបែកធ្លាយរូបភាព។ ក្រោយពេលបែកធ្លាយសកម្មភាព ស្លៀកពាក់ស៊ីវិល ដើរផឹកស៊ីពេលយប់នោះ ត្រូវបាន ព្រះមេគុណ ព្រះអនុគណ នូ ជិន ព្រះមន្រ្តីសង្ឃ សាំង សឿន បាននិមន្តឲ្យចូលមកសារភាពកំហុស និងទទួលយកកំហុសខាងលើ។

បន្ទាប់មានការសាកសួរករណីអតីត ភិក្ខុ ហេង សាវ៉ុន ចៅអធិការវត្តរូបនេះ លួចដោះស្បង់ ស្លៀកខោអាវ ចូលហាងផឹកស៊ី នៅព្រឹកថ្ងៃទី០៣ ខែមីនា ត្រូវរៀបចំពិធីផ្សឹកដោយបុគ្គលរូបនោះ បានទទួលកំហុសរបស់ខ្លួនដែលបានប្រព្រឹត្តកន្លងមក៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម