ព័ត៌មានជាតិ
គ្រូៗនៅសាលារៀនកុមារអូទីស្សឹម រំភើបចិត្តឡើងស្រក់ទឹកភ្នែក ក្រោយពេលសម្តេចតេជោជួយបំពេញក្របខ័ណ្ឌ
លោកគ្រូ អ្នកគ្រូដែលកំពុងបង្រៀនកុមារមានស្មារតីយឺតយ៉ាវក្នុងសាលារៀន(Autism )នៃអង្គការ (HHC)បានភ្ញាក់ផ្អើលរំភើបចិត្តយ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន ដោយសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានជួយដោះស្រាយក្របខ័ណ្ឌគ្រូបង្រៀនជូនដល់លោកគ្រូ អ្នកគ្រូចំនួន២៦នាក់ ព្រមទាំងផ្តល់ភាពកក់ក្តៅដល់ លោកគ្រូ អ្នកគ្រូ និងក្មួយៗពិការទាំងអស់នាថ្ងៃម្សិលមិញ។

ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និង លោកបណ្ឌិត វង សូត លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំង លោកស្រីជាអភិបាលរង ស្នងការ និងមន្ត្រីពាក់ព័ន្ធនានា ដែលបានចុះមកសួរសុខទុក្ខក្មួយៗអូទីស្សឹម និងពិការសតិបញ្ញា នៅអង្គការជំនួយនៃក្តីសង្ឃឹមសម្រាប់សហគមន៍ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅក្នុងអនុវិទ្យាល័យអនុវត្តក្រុងតាខ្មៅ ខេត្តកណ្តាល។


នេះជាកាដូរមួយដ៏ធំបំផុត សម្រាប់ពួកគាត់ទាំងអស់គ្នា ពីសម្តេចតេជោ ក្នុងការជួយដោះស្រាយក្របខ័ណ្ឌគ្រូបង្រៀនជូនដល់លោកគ្រូ អ្នកគ្រូចំនួន២៦នាក់ ព្រមទាំងផ្តល់ភាពកក់ក្តៅដល់ លោកគ្រូ អ្នកគ្រូ និងក្មួយៗពិការទាំងអស់ តាមអនុសាសន៍នែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។ ពួកគាត់ទាំងអស់គ្នា សូមគោរពជូនពរបវរមហាប្រសើរ ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងសូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូរទាំងអស់ សូមទទួលបានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងមានជន្មាយុយឺនយូរ ដើម្បីជាម្លប់ដល់ចៅៗពិការទាំងអស់៕


អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា