Connect with us

ព័ត៌មានជាតិ

គ្រូៗ​នៅ​សាលារៀន​កុមារ​អូ​ទី​ស្សឹម ​រំភើបចិត្ត​ឡើង​ស្រក់​ទឹកភ្នែក​ ក្រោយពេល​សម្តេច​តេ​ជោ​ជួយ​បំពេញ​ក្របខ័ណ្ឌ​​

បានផុស

នៅ

​លោកគ្រូ អ្នកគ្រូ​ដែល​កំពុង​បង្រៀន​កុមារ​មាន​ស្មារតី​យឺតយ៉ាវ​ក្នុង​សាលារៀន​(Autism )​នៃ​អង្គការ (HHC)​បាន​ភ្ញាក់ផ្អើល​រំភើបចិត្ត​យ៉ាង​ខ្លាំង​រហូត​ស្រក់​ទឹកភ្នែក​ទាំង​មិនដឹ​ង​ខ្លួន​ ដោយ​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​សម្តេច​​តេ​ជោ ហ៊ុន សែន ដែល​បាន​ជួយ​ដោះស្រាយ​ក្របខ័ណ្ឌ​គ្រូបង្រៀន​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន​២៦​នាក់ ព្រមទាំង​ផ្តល់​ភាពកក់ក្តៅ​ដល់ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​ពិការ​ទាំងអស់​នា​ថ្ងៃ​ម្សិល​មិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយគ្នានេះដែរ​ លោកគ្រូ​អ្នកគ្រូ​ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្ឌិតសភា​ចា​រ្យ ហង់ ​ជួន ណា​រ៉ុ​ន និង លោក​បណ្ឌិត វង សូត លោក ​សេង ទៀង រដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ព្រមទាំង លោកស្រី​ជា​អភិបាលរង ស្នងការ និង​មន្ត្រី​ពាក់ព័ន្ធ​នានា ដែល​បាន​ចុះមក​សួរសុខទុក្ខ​ក្មួយៗ​អូ​ទី​ស្សឹម និង​ពិការ​សតិបញ្ញា នៅ​អង្គការ​ជំនួយ​នៃ​ក្តីសង្ឃឹម​សម្រាប់​សហគមន៍ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២១ នៅក្នុង​អនុវិទ្យាល័យ​អនុវត្ត​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

​នេះ​ជា​កាដូរ​មួយ​ដ៏​ធំ​បំផុត ​សម្រាប់​ពួកគាត់​ទាំងអស់គ្នា ​ពីស​ម្តេច​តេ​ជោ​ ក្នុង​ការជួយ​ដោះស្រាយ​ក្របខ័ណ្ឌ​គ្រូបង្រៀន​ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ចំនួន​២៦​នាក់ ព្រមទាំង​ផ្តល់​ភាពកក់ក្តៅ​ដល់ លោកគ្រូ អ្នកគ្រូ និង​ក្មួយៗ​ពិការ​ទាំងអស់ តាម​អនុសាសន៍​នែ​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ ពួកគាត់​ទាំងអស់គ្នា សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ ជូន​ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំង​សូម​គោរព​ជូនពរ​ដល់​ឯកឧត្តម លោកជំទាវ ជា​គណៈប្រតិភូរ​ទាំងអស់ សូម​ទទួលបាន​សុខភាព​ល្អ ជោគជ័យ​គ្រប់​ភារកិច្ច និង​មាន​ជន្មាយុ​យឺនយូរ ដើម្បី​ជា​ម្លប់​ដល់​ចៅៗ​ពិការ​ទាំងអស់​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម