ព័ត៌មានជាតិ
ក្រុមហ៊ុនសហគ្រាសមានបុគ្គលិកចាប់ពី១នាក់ឡើង ត្រូវមានកាតព្វកិច្ចចុះបញ្ជីការ បសស
ប្រធាននាយកដ្ឋានបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម(បសស) បានលើកឡើងថា ជាគោលការណ៍ទៅតាមលិខិតបទដ្ឋានគតិយុត្ត គ្រប់ក្រុមហ៊ុន សហគ្រាស ស្ថាប័នដែលប្រើប្រាស់បុគ្គលិកចាប់ពីម្នាក់ឡើងទៅ គឺត្រូវមានកាតព្វកិច្ចចុះបញ្ជីការ បសស។ សូម្បីតែ បសស ខ្លួនឯង ក៏ធ្វើការចុះបញ្ជីផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២៣។

ទន្ទឹមនឹងនេះលោក លើកឡើងថា រាជរដ្ឋាភិបាលបានការពារដល់អ្នកធ្វើការនៅតាមផ្ទះឱ្យមានសិទ្ធិពេញលេញ ក្នុងការទទួលបានបណ្ណ បសស។ ស្របពេលជាមួយគ្នានេះ លោក បូរ៉ា បានអំពាវនាវដល់ម្ចាស់ផ្ទះ ឱ្យចុះបញ្ជីចូលជាសមាជិក បសស ដើម្បីទទួលបានការការពារ និងអត្ថបទប្រយោជន៍ដល់អ្នកបម្រើការងារក្នុងផ្ទះ។
បើតាមលោក សុខ បូរ៉ា ក្រោយពេលចុះបញ្ជីនេះ នឹងទទួលបានការការពារលើគ្រោះថ្នាក់ការងារ សុខភាព និងរបបសោធននិវត្តន៍ ពី បសស។
លើសពីនេះទៀត បសស ក៏កំពុងសិក្សាលើបុគ្គលស្វ័យនិយោជន៍ ពោលគឺអ្នកដែលប្រកបអាជីវកម្មគ្មានការគ្រប់គ្រងដោយនិយោជក ដូចជា មុខរបរលក់ដូរតាមចិញ្ចើមថ្នល់តូចតាច លក់លៀសហាល ប៉េងប៉ោង និងផ្សេងៗទៀត ប្រមាណ ៧លាន ទៅ៨លាននាក់ ដែលមិនទាន់បានចូលនៅពេលខាងមុខ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សុខ បូរ៉ា នៅក្នុងសិក្ខាសាលាបណ្តុះបណ្តាលស្តីពី របបសន្តិសុខសង្គម ជូនដល់អ្នកសារព័ត៌មាន ក្រោមគម្រោងគាំពារសង្គមប្រកបដោយបរិយាបន្ន ដែលឆ្លើយតបទៅនឹងតម្រូវការរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ