Connect with us

ព័ត៌មានជាតិ

ទីប្រឹក្សាសម្ដេចតេជោ ប្រគល់សៀវភៅ ២៧០ ក្បាល ជូនអភិបាលខេត្តកោះកុង

បានផុស

នៅ

លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ក្រុមការងារ បាន​នាំ​សៀវភៅ​ចំនួន ២៧០ ក្បាល ដែល​មាន​សៀវភៅ “​កូនប្រុស​ច្បង​ដ៏​មាន​ឥទ្ធិពល​” និង​សៀវភៅ​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ប្រគល់​ជូន​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សៀវភៅ​សរុប​ចំនួន ២៧០ ក្បាល ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​កោះកុង ដោយ​ក្នុង​នោះ​មាន​សៀវភៅ ៖

-​កូនប្រុស​ច្បង​ដ៏​មាន​ឥទ្ធិពល​-​អ្នក​យុទ្ធសាស្ត្រ​វ័យក្មេង​នៅ​អាស៊ី​-​ទឹកចិត្ត​អ្នក​ជួយសង្គ្រោះ​-​សម្តេច ហ៊ុន សែន ៣ យន្តការ​ឈ្នះ​កូ​វីដ​-១៩ -​សម្តេច ហ៊ុន សែន កំពូល​ស្ថាបនិក និង​បិតា​សន្តិភាព​របស់​កម្ពុជា​។

លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ៣ ខែ​មីនា ឆ្នាំ ២០២៣ នេះ​ថា ខេត្ត​កោះកុង​ជា​ខេត្ត​ទី ១២ ហើយ​ដែល​ទទួល​បាន​សៀវភៅ​ដ៏​មាន​សារៈសំខាន់​ខាងលើនេះ ការដែល​លោក​នាំយក​សៀវភៅ​មក​ប្រគល់ជូន​រដ្ឋបាលខេត្ត ដោយសារ​តែ​បំណង​ចង់​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង​បាន​ស្វែង​យល់ដឹង​រាល់​សមិទ្ធផល និង​ការតស៊ូ​លះបង់​ដើម្បី​បុព្វហេតុ​កសាង​ជាតិ​មាតុ​គ្រប់បែបយ៉ាង​រហូតដល់​មាន​ការ​អភិវឌ្ឍ​សព្វថ្ងៃ​នេះ​។

លោក​ជឿជាក់​ថា ប្រជាពលរដ្ឋ​ទូទៅ និង​យុវជន​ជំនាន់​ក្រោយ បាន​ជ្រួល​ជ្រាប​អំពី​ប្រវត្តិសាស្ត្រ និង​សមិទ្ធផល​ពិត​របស់​ថ្នាក់ដឹកនាំ​។ នៅពេលដែល​គ្រប់​ពលរដ្ឋ​បាន​អាន​សៀវភៅ​នេះ នឹង​យល់​ពី​តម្លៃ នៃ​សុខ​សន្តិភាព និង​គំរូ​វីរភាព​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទើប​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍ​បោះជំហាន​ទៅមុខ​ឥត​ឈប់ឈរ ក៏​ព្រោះតែ​សុខ​សន្តិភាព។ ហើយ​លោក​សង្ឃឹមថា ពលរដ្ឋ​ខ្មែរ​គ្រប់គ្នា នឹង​បន្ត​ថែរក្សា​តម្លៃ​សុខសន្តិភាព​ដែល​កំពុងមាន ចៀសវាង​ទៅ​ប្រព្រឹត្ត​ខុសច្បាប់ ឬ​ជឿ​តាម​ការ​ញុះញង់​របស់​ក្រុម​ប្រឆាំង​ជន​និយម​។

ទៀតសោត សៀវភៅ “​កូនប្រុស​ច្បង​ដ៏​មាន​ឥទ្ធិពល​” បង្ហាញ​ពី​វីរភាព និង​គុណបំណាច់​របស់ ឯកឧត្ដម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​អ្វីៗ​ទាំងអស់ ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ-១៩ នា​ពេល​កន្លងមក។

ក្រោយ​ការ​ប្រគល់​សៀវភៅ លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​សម្តែង​នូវ​សេចក្តី​រីករាយ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ លោក ពៅ សុខ ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធាន​សមាគម​អតីត​សិស្ស​-​និស្សិត​នៅ​កម្ពុជា ព្រមទាំង​ក្រុម​ការងារ​ទាំងអស់ ដែល​បានផ្តល់​សៀវភៅ​បែប​ប្រវត្តិសាស្ត្រ​ដ៏​មានតម្លៃ​នេះ​។

លោកស្រី មិថុនា ភូ​ថង អះអាង​ថា ការ​ផ្តល់​សៀវភៅ​ដ៏​មានតម្លៃ ប្រកបដោយ​ខ្លឹមសារ និង​អត្ថន័យ​នៅ​ពេលនេះ គឺ​ពិត​ជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ហើយ​យើងខ្ញុំ​នឹង​នាំយក​សៀវភៅ​ប្រកបដោយ​គុណ​តម្លៃ​នេះ​ទៅ​ចែកជូន​ដល់​មន្ត្រី​រដ្ឋបាល​ខេត្ត រដ្ឋបាល​ក្រុង​ស្រុក និង​បណ្ណាល័យ នៃ​វិទ្យាល័យ​ទូទាំង​ខេត្ត ដើម្បី​ជា​មូលដ្ឋាន​ឲ្យ​ពួកគាត់​ឈ្វេងយល់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ប្រវត្តិសាស្ត្រ​ពិតៗ​ស្នាដៃ និង​សមិទ្ធផល​របស់​សម្តេច​តេ​ជោ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ឲ្យ​កាន់តែ​យល់​ច្បាស់​អំពី​តួអង្គ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​បន្តវេន​នា​ពេល​អនាគត៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម