ព័ត៌មានជាតិ
មន្រ្តីសវនកម្មពន្ធដារពន្យល់ណែនាំដល់អ្នកជាប់ពន្ធនៅខេត្តកោះកុងពីពន្ធលើប្រាក់ចំណូល
ពន្ធលើប្រាក់ចំណូល ត្រូវបានក្រុមមន្រ្តីនាយកដ្ឋានសវនកម្មនៃអគ្គនាយកដ្ឋានពន្ធដារ និងមន្រ្តីសាខាពន្ធដារខេត្តកោះកុង ពន្យល់អប់រំណែនាំដល់ក្រុមម្ចាស់អាជីកម្ម សេវាកម្ម និងសហគ្រាសនានាដែលជាប់កាតព្វកិច្ច។
ការបញ្រ្ចោបចំណេះដឹងផ្នែកច្បាប់ពន្ធដារនៅពេលនេះ ធ្វើឡើងនៅពេលដែលម្ចាស់អាជីវកម្ម សេវាកម្ម និងក្រុមហ៊ុនសហគ្រាសមួយចំនួននៅមិនទាន់យល់ដឹង ក៏ដូចជាចូលរួមបំពេញកាព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលជូនរដ្ឋតាមច្បាប់កំណត់នៅឡើយ។

ថ្លែងក្នុងសិក្ខាសាលស្តីពីពន្ធលើប្រាក់ចំណូលនេះ លោក ខៀន សង្ហារ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធ បានពន្យល់ថា ពន្ធលើប្រាក់ចំណូល ជាបំណុលរបស់បុគ្កលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងជាប្រាក់ចំណូលប្រភពបរទេស។ ឬជារបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
មន្រ្តីជំនាញ បន្ថែមថា ពន្ធលើប្រាក់ចំណូល វាជាការរួមចំណែកខ្ពស់ក្នុងការពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ក្នុងចំណោមធុរជនដែលបាននឹងកំពុងប្រកបធុរកិច្ចនៅប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានពន្ធដារ បានជំរុញនិងលើកទឹកចិត្តឲ្យសិក្ខាកាមជាម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម និងសេវាកម្មពាក់ព័ន្ធប្រឹងប្រែងស្វែងយល់ ព្រមទាំងចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ ឆ្លើយតបនឹងការអភិវឌ្ឍនៃច្បាប់និងបទបញ្ញាត្តស្ដីពីពន្ធដារលោក ចំរើន ទូច ប្រធានសាខាពន្ធដារខេត្តកោះកុង យល់ថា ក្រោយការបណ្តុះបណ្តាលដល់ម្ចាស់និងតំណាងសហគ្រាសបានយល់ដឹងបន្ថែមពីកាតព្វកិច្ច និងបទបញ្ញាត្តិពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលនេះហើយ។
គឺពួកគាត់អាចជ្រួលជ្រាបអំពីច្បាប់ និងកាតព្វកិច្ចដែលតម្រូវឱ្យអនុវត្ត បើពុំនោះទេ ពួកគាត់នឹងរងការពិន័យតាមច្បាប់ពន្ធដារ។ យោងតាមការតួលេខរបស់សាខាពន្ធដារខេត្តកោះកុង បង្ហាញថា អាជីករ សេវាករ និងម្ចាស់ក្រុមហ៊ុនសហគ្រាន បានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋទទួលបានលទ្ធផលល្អប្រសើរនាឆ្នាំ២០២២កន្លងមកដោយក្នុងនោះខេត្តកោះកុងប្រមូលចំណូលបាន ១៩,៧៣២ លានរៀលស្មើនឹង ១៨២% នៃផែនការប្រចាំឆ្នាំ៕
អត្តបទៈសិរីវឌ្ឍនៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?