ព័ត៌មានជាតិ
តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ ចូលរួមដំបូលសិល្បៈជាមួយផលិតកម្ម «Galaxy Navatra» ជាផ្លូវការ
តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តាមលោកឪពុករបស់ខ្លួន ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។

តារាចម្រៀងបែបយុវវ័យ សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងរីករាយបំផុតដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group ផ្ដល់តម្លៃ និងទទួលស្វាគមន៍រូបលោក ដែលជាសិល្បកៈវ័យក្មេងជំនាន់ថ្មី New generation ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំហើយរបស់ផលិតកម្ម Galaxy។

ជាមួយនេះដែរ លោក សុវត្ថិ មុនីវណ្ណ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូនទស្សនិកជននូវបទចម្រៀងថ្មីបែបយុវវ័យ ជាពិសេសនៅថ្ងៃស្អែកនេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូងរបស់លោកនៅលើទីផ្សារផងដែរ។
តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ បានធ្វើការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងបង្កើត និងរិះរកស្នាដៃ ក៏ដូចជាស្ទីលថ្មីៗប្លែកៗ ជូនដល់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេសបាទស្សនា និងស្ដាប់កម្សាន្ត។

ដោយឡែកលោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិកនៃផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសនៃកម្មវិធីទទួលស្វាគមន៍តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ នាវេលានេះ។
កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។
សមិទ្ធផល និងស្នាដៃទាំងអស់នេះហើយគឺកើតចេញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់ អ្នកឧកញ៉ាអគ្គនាយក និងបណ្តាថ្នាក់ដឹកនាំផលិតកម្មទាំងអស់ ហើយក៏ជាលទ្ធផលដ៏ត្រចះត្រចង់កើតចេញពីភាពសកម្ម ទេពកោសល្យ ភាពច្នៃប្រឌិត និងស្មារតីទំនួលខុសត្រូវខ្ពស់របស់បងប្អូនបុគ្គលិកទាំងអស់គ្នា៕











-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ