Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សេង ធារិន បើកវគ្គហ្វឹកហ្វឺនក្បាច់គុន ត្រៀមព្រឹត្តការណ៍អង្គរសង្រ្កាន្ត

បានផុស

នៅ

លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ របស់កងពលតូចថ្មើរជើងលេខ៥១ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីត្រៀមសម្តែងបង្ហាញទស្សនីយភាព ព្រឹត្តការណ៍អង្គរសង្រ្កាន្ត នៅពេលខាងមុខ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ អស់លោកមេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ យោធភូមិភាគទី៥ មេបញ្ជាការ មេបញ្ជាការរង កងពលតូចថ្មើរជើងលេខ៥១ នាយទាហាន និងកម្មសិក្សាការី ចំណុះទីបញ្ជាការយោធភូមិភាគទី៥ ជាច្រើននាក់ទៀតផងដែរ។

វគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ជំនាញគុនល្បុក្កតោ របស់កងពលតូចថ្មើរជើងលេខ៥១នេះ មានរយៈពេលសិក្សាចំនួន ៥៥ថ្ងៃ និងសិក្ខាកាម សរុបចំនួន ៣០០នាក់ និងត្រៀមសម្តែងបង្ហាញទស្សនីយភាព ក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត នៅខេត្តសៀមរាប នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣នាពេលខាងមុខ។

លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍ផ្តាំផ្ញើដល់គណៈកម្មការគ្រប់គ្រងវគ្គ ដោយពេលវេលារៀននៅតិច ថ្ងៃសម្រាក ថ្ងៃបុណ្យមានច្រើន ដូច្នេះត្រូវគ្រប់គ្រងសិស្សឲ្យបាន ១០០% យោធាចារ្យ ត្រូវប្រឹងប្រែងយកបទពិសោធន៍ល្អៗ បង្ហាត់បង្រៀនសិស្សឱ្យងាយយល់ ឆាប់ចេះ ធានាបានគុណភាពហ្វឹកហ្វឺន ត្រូវធានាបានល្អការស្នាក់នៅ  ការហូបចុកឆ្ងាញ់ៗ ដើម្បីសុខភាពយោធិនហ្វឹកហ្វឺន។ ដោយឡែក កម្មសិក្សាការី ត្រូវគោរពវិន័យ បទបញ្ជាផ្ទៃក្នុង ត្រូវខិតខំរៀនសូត្រ ត្រងត្រាប់ស្តាប់គ្រូ ដើម្បីទទួលលទ្ធផលល្អពេលបញ្ចប់វគ្គ ត្រូវថែរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩។

លោកឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើផងដែរដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ត្រូវចៀសឆ្ងាយពីគ្រឿងញៀន មិនត្រូវមានក្នុងអង្គភាព បើមានយោធិនណាប្រព្រឹត្តគ្រឿងញៀនត្រូវបណ្តេញចេញពីជួរ។ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីអាយុជីវិតយើងទាំងអស់គ្នា ត្រូវចូលរួមសហការគ្នា មានសាមគ្គីឯកភាពផ្ទៃក្នុង រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ ត្រូវត្រៀមកម្លាំងអន្តរាគមន៍ជាប្រចាំដើម្បីត្រៀមយថាហេតុសង្រ្គោះប្រជាពលរដ្ឋ។

ពិធីនេះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន បានឧបត្ថម្ភថវិកា ចំនួន ២.០០០.០០០ រៀល ព្រមទាំងអាវយឺតចំនួន៣០០អាវ និងស្បៀងអាហារ រួមទាំងភេសជ្ជៈរបស់រដ្ឋបាលខេត្ត រួមមាន ៖ អង្ករចំនួន ២ ០០០ គីឡូក្រាម, មីចំនួន ២០កេស, ត្រីខចំនួន ៤កេស, ទឹកស៊ីអ៊ីវចំនួន ២០យួរ, ទឹកត្រីចំនួន ២០យួរ, ទឹកបរិសុទ្ធអារុណាចំនួន ២០កេស, គោជល់ចំនួន ១០កេស ជូនដល់វគ្គហ្វឹកហ្វឺននេះ៕

អត្ថបទ៖ ពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម