ព័ត៌មានជាតិ
កម្ពុជាប្រារព្ធទិវាការស្ដាប់ឮកម្ពុជាលើកទី៦ក្រោយខកខានរយៈពេល២ឆ្នាំដោយសារកូវីដ១៩
មូលនិធិរក្សាកុមារបានសហកាជាមួយអង្គការហូបកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ បានរៀបចំទិវាស្ដាប់ឮកម្ពុជា ក្រោមប្រធានបទ «ចូលថែទាំត្រចៀក និងការស្ដាប់ឮដើម្បីទាំងអស់គ្នា» ក្រោយពីខកខានអស់រយៈពេល២ឆ្នាំដោយសារការរារតត្បាតជំងឺកូវីដ១៩។
ទិវានេះបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី អ៊ឹង កន្ថាផាវី សហស្ថាបនិកមូលនិធិរក្សាកុមារ លោកស្រីបណ្ឌិត ជា សិរី សហស្ថាបនិកមូលនិធិរក្សាកុមារ និងលោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងតំណាងអង្គការពាក់ព័ន្ធ និងកុមារមានពិការភាពបាត់បង់ការស្តាប់ឮជាច្រើនទៀត។
លោកស្រីបណ្ឌិត ជា សិរី បានថ្លែងក្មុងទិវាការស្ដាប់ឮកម្ពុជាឱ្យដឹងថា នេះជាលើកទី៦ហើយដែលបានរៀបចំទិវាការស្ដាប់ឮកម្ពុជាក្រោយពីខកខានមិនបានរៀបចំទិវានេះអស់រយៈពេល២ឆ្នាំដោយសារការរីករាលដាលជំងឺកូវីដ១៩។ លោកស្រីបណ្ឌិត បានបន្តថា នៅឆ្នាំ២០២៣នេះទិវាស្ដាប់ឮកម្ពុជាលើកទី៦ធ្វើឡើងក្រោមប្រធានបទចូលថែទាំត្រចៀកនិងការស្ដាប់ឮដើម្បីទាំងអស់គ្នាក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការបញ្ជ្រាបការថែទាំត្រចៀក និងការស្តាប់ឮនៅក្នុងការថែទាំសុខភាពបឋមដែលជាធាតុចាំបាច់នៃសុខភាពសកលហើយការបញ្រ្ជាបការថែទាំត្រចៀក និងការស្តាប់ឮក្នុងសេវាកម្មថែទាំសុខភាពបឋមពឹងផ្អែកលើការបណ្តុះបណ្តាល និងការកសាងសមត្ថភាពនៅកម្រិតដំបូងនេះដែរដែលប្រជាពលរដ្ឋនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនព្រមទាំងជួយប្រទេសយើងឆ្ពោះទៅសម្រេចគោលដៅនៃការថែទាំសុខភាពជាសកល។ លោកស្រីបណ្ឌិតបានបន្តទៀតថា យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកប្រជាជនច្រើនជាង១.៥ពាន់លាននាក់ទទួលរងការបាត់បង់ការស្លាប់ឮក្នុងចំណោមនោះមាន១នាក់ក្នុងចំណោម៣នាក់ត្រូវការថែទាំការស្ដាប់ឮហើយចំនួន៨០ភាគរយរស់នៅបណ្ដាលប្រទេសមានប្រាក់ចំណូលទាបនិងប្រាក់ចំណូលមធ្យម។
យោងតាមទិន្នន័យអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រជាជនចំនួន៤០១លាននាក់រស់នៅក្នុងតំបន់បានបាត់បង់ការស្តាប់ឮហើយនៅត្រឹមឆ្នាំ២០៥០មានប្រជាជនចំនួន៦៦៦លាននាក់ប្រឈមនឹងការបាត់បង់ការស្តាប់ឮក្នុងចំណោមមនុស្សជនមានពិការភាពបាត់បង់ការស្លាប់ឮជិត៨០ភាគរយរស់នៅតាមបណ្ដាប្រទេសមានប្រាក់ចំណូលទាបនឹងមធ្យមហើយភាគច្រើនបំផុតមិនបានទទួលសេវាកម្មវិធីពិនិត្យនិងព្យាបាលឡើយបើលោកស្រីបានបញ្ជាក់ថាតាមទិន្នន័យអ្នកអង្គការសុខភាពពិភពលោកបង្ហាញថាការបាត់បង់ការស្ដាប់ឮកាន់តែកើនឡើងនៅប្រទេសកម្ពុជាត្រូវតែធ្វើសកម្មភាពឥឡូវនេះដើម្បីផ្ដល់ការទទួលបានសេវាថែទាំត្រចៀកនិងការស្ដាប់ឮសម្រាប់ទាំងអស់គ្នាព្រមទាំងមានសកម្មភាពលើការថែទាំសមស្របទៀងទាត់ដើម្បីធានាថាអ្នកជំងឺត្រចៀកនិងជនមានពិការភាពបាត់បង់ការស្ដាប់ឮអាចសម្រេចបាននូវសក្តានុពលរបស់ខ្លួនបានពេញលេញដោយទទួលបានថ្នាំពេទ្យនិងការវះកាត់,ឧបករណ៍ជំនួយសម្លេងនិងខ្យងសម្លេងសិប្បនិមិ្មត ការព្យាបាលបែបស្ដារលទ្ធភាពពលកម្មសេវាកម្មភាសាសញ្ញាបច្ចេកវិទ្យាជំនួយការស្ដាប់ឮនិងសេវាកម្មមានអក្សររត់លើអេក្រង់។
លោកស្រីបណ្ឌិត បានបន្ថែមទៀតថា បង្កើនល្បឿនការអភិវឌ្ឍនិងវិនិយោគលើការថែទាំត្រចៀកនិងការស្ដាប់ឮដើម្បីសម្រេចគោលដៅឆ្នាំ ២០២៣០រួមមានទី ១កំណើនការពិនិត្យនិងការស្ដាប់ឮដល់ទារកទើបកើតឲ្យបានចំនួន២០ភាគរយ គោលដៅទី ២ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាការស្ដាប់ឮដល់យុវជនមានពិការភាពបាត់បង់ការស្ដាប់ឮឱ្យបាន ២០ភាគរយនិងគោលដៅទី ៣ កាត់បន្ថយការជាមួយត្រចៀកនិងបាត់បង់ការស្តាប់ឮដល់កុមារអាយុ៥ដល់៩ឆ្នាំឱ្យបាន២០ភាគរយ។
លោកស្រី យឹម ឆៃលីន ហ៊ុនម៉ានី ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងក្នុងទិវាការស្ដាប់ឮកម្ពុជាឱ្យដឹងដែរថាជនបាត់បង់ការស្តាប់ឮគឺជាជនដែលមិនអាចស្តាប់ឮបានល្អដូចអ្នកដែលមានការស្ដាប់ឬធម្មតាការបាត់បង់ការស្ដាប់ឮអាចវិវត្តន៍ទៅជាធ្ងន់ធ្ងរបាននិងនៅពេលបាត់បង់ការស្ដាប់ឮហើយវាមិនអាចជាសះស្បើយបានស្ដាប់ឮដូចធម្មតាវិញឡើយ។ដូច្នេះសូមចេះថែរក្សាត្រចៀកនិងថែទាំការស្ដាប់ឮរបស់យើងឲ្យបានល្អប្រសើរ។ ក្នុងការថែទាំត្រចៀកឱ្យបានល្អលោកស្រីបានណែនាំកុំដាក់បញ្ចូលវត្ថុអ្វីមួយក្នុងត្រចៀកសូមប្រើសម្ភារៈញាត់ត្រចៀកនិងឧបករណ៍ការពារត្រចៀកពីសំឡេងឮខ្លាំងខ្លាំងនិងនៅទីកន្លែងដែលមានសម្លេងអ៊ូអរក្នុងករណីមានបញ្ហាណាមួយជាមួយត្រចៀកសូមពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតភ្លាមៗសុំចែកមើលថាតើថ្នាំនានាដែលលោកអ្នកពិសាអាចប៉ះពាល់ការស្ដាប់ឮរបស់លោកអ្នកដែរឬទេសុំធ្វើតេស្តការស្តាប់ឮរបស់លោកអ្នកជាប្រចាំ។
ជាមួយគ្នានេះដែរក្នុងនាមជាអ្នកគាំពារកុមារសូមកុំដាក់បញ្ចូលអ្វីនៅក្នុងត្រចៀកកុមារដោយសារមូលហេតុណាមួយក៏ដោយរួមទាំងដើម្បីសុវត្ថិភាពកុមារសូមបង្រៀនកុមារកុំឲ្យដាក់វត្ថុអ្វីមួយក្នុងត្រចៀករបស់ពួកគេសូមនាំកុមារទៅជួបវេជ្ជបណ្ឌិតនៅពេលកុមារស្រីយំដោយសារឈឺឬដោយសារស្ទះរន្ធត្រចៀកឬមានទឹកហូរចេញពីត្រចៀកកុំអនុញ្ញាតឱ្យកុមារហែលទឹកក្នុងទឹកកខ្វក់កខ្វល់ឬវាយកុមារសូមកុំសូមការពារកុមារពីសំឡេងឮខ្លាំងៗ។
លោកស្រីបានជំរុញឱ្យមានលើកកម្ពស់ការអន្តរាគមន៍សេវាស្ដារលទ្ធភាពពលកម្មសម្រាប់ជនពិការភាពបាត់បង់ការស្រាប់ឮហើយបណ្ដាញផ្សព្វផ្សាយនិងអ្នកសារព័ត៌មានរួមមានទូរទស្សន៍កាសែតនិងវិទ្យុសូមចូលរួមផ្សព្វផ្សាយការយល់ដឹងនិងលើកកម្ពស់ការថែទាំត្រចៀកនិងការស្តាប់ឮព្រមទាំងការយល់ដឹងពីបញ្ហាប្រឈមនឹងផលវិបាករបស់ជនពិការភាពនៃការបាត់បង់ការស្ដាប់ឮរបស់ជនពិការភាពបាត់បង់ការស្តាប់ឮនៅប្រទេសកម្ពុជា។
លោកស្រីបានបញ្ជាក់ថាតាំងនាមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាយកចិត្តទុកដាក់ផ្សព្វផ្សាយពីការថែទាំត្រចៀកនិងការស្ដាប់ឮនិងកត្តាប្រឈមព្រមទាំងបង្ការពិការភាពបាត់បង់ការស្ដាប់ឮដោយសហការជាមួយភាគីពាក់ព័ន្ធនានានៅរាល់ពេលកម្មវិធីពិនិត្យនិងព្យាបាលប្រជាពលរដ្ឋតាមមូលដ្ឋានសហគមន៍ដើម្បីអ្នកជំងឺបាត់បង់ការស្តាប់ឮបានទទួលឧបករណ៍ជំនួយសំឡេងមិនគិតកម្រៃផងដែរនិងសំណូមពរដល់ភាគីពាក់ព័ន្ធនានាមេត្តាចូលរួមលើកស្ទួយជីវភាពនិងសុខុមាលភាពប្រជាជនមានពិការភាពបាត់បង់ការស្តាប់ឮឱ្យកាន់តែប្រសើរ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត