Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ គូសបញ្ជាក់ជាថ្មីថា មិនអត់ឱនឲ្យសកម្មភាពណា ដែលមានចេតនា​បំផ្លាញសន្តិភាពនោះឡើយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា មិនអត់ឱនឲ្យសកម្មភាពណា ដែលមានចេតនា​បំផ្លាញសន្តិភាពនោះឡើយ ទោះក្នុងតម្លៃណាក៏ដោយ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជា បានបញ្ចប់វាលសង្រ្គាម នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដែលឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ២៥ហើយ នៃការបញ្ចប់សង្រ្គាមស៊ីវិល នាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្ដរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមិនមានអានុភាពប្រតិកិរិយា​ណាមួយ ធ្វើឲ្យកម្ពុជាវិលត្រឡប់ទៅរកសង្រ្គាម ឡើងវិញនោះទេ។ «ច្បាស់ណាស់ យើងមិនអត់ឱនឲ្យសកម្មភាពណាក៏ដោយ ទោះបីដោយតម្លៃណាក៏ដោយ សម្រាប់អ្នកដែលមានចេតនា​បំផ្លាញសន្តិភាពនៅក្នុងកម្ពុជា»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា «យើងយល់ យើងដឹង អំពីបំណងរប​ស់មនុស្សខ្លះ ដែលជាមជ្ឈដ្ឋានក្រៅប្រទេស ផ្ដល់ក្ដីកង្វល់ចំពោះយើង តែយើងក៏សូមប្រាប់ទៅអ្នកទាំងអស់ឲ្យបានជ្រាបថា អ្នកក៏គួរយល់អំពីកង្វល់របស់យើង ដែលជាព្រះរាជាណាចក្រកម្ពុជា ជាទឹកដីដ៏កំសត់មួយ ដែលពួកអ្នកបានរួមចំណែកបំផ្លាញ និងធ្វើសង្រ្គាមក្នុងប្រទេសយើង កាលពីពេលមុន»។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅប្រទេស នឹងមិនដុតកំឡោតដោយជួយផ្ចុងផ្ដើមទៅដល់ក្រុមអ្នកធ្វើបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជា នោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម