ព័ត៌មានជាតិ
៤ ខែ មានគ្រោះថ្នាក់ចរាចរណ៍ ៦២ ករណី កើតឡើងលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ
របាយការណ៍ក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញថា ក្នុងរយៈពេល ៤ ខែ (វិច្ឆិកា ២០២២-កុម្ភៈ ២០២៣) មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦២ ករណី កើតឡើងលើផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ។

របាយការណ៍ដដែលក៏បានបញ្ជាក់ដែរថា ក្នុងរយៈពេល ៤ ខែចុងក្រោយនេះ មានយានយន្តធ្វេីចរាចរណ៍លេីផ្លូវល្បឿនលឿនចំនួន ១,៤១៣,៩០៦ ដង ខណៈខែកុម្ភៈ ២០២៣ មានចរាចរណ៍ចំនួន ៣៥០,៧៨៥ ដង។
ផ្លូវល្បឿនលឿនពីភ្នំពេញ-ខេត្តព្រះសីហនុ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២។ មានប្រវែងសរុប ១៨៧.០៥ គីឡូម៉ែត្រ តាមរយៈផ្លូវល្បឿនលឿនបានជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុពីចំនួន ៥ ម៉ោងមកត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ។
គួរបញ្ជាក់ថា ការប្រើប្រាស់ផ្លូវល្បឿនលឿនទៅខេត្តព្រះសីហនុ ត្រូវបានកំណត់ល្បឿនតាមប្រភេទយានយន្តក្នុងនោះរថយន្តគ្រួសារ/ធុនស្រាល អនុញ្ញាតិឲ្យបើកបរចាប់ពី 60-120km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc/27kW ឡើងទៅ អនុញ្ញាតិឲ្យបើកបរពី 60-100km/h និងរថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត អនុញ្ញាតិឲ្យបើកបរពី 60-80km/h៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត