ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យដោះស្រាយបន្ទាន់បញ្ហាកម្មករ-កម្មការនី ដែលត្រូវបានព្យួរការងារ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពិភាក្សាបន្ទាន់ជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការនី ដែលត្រូវព្យួរការងារ។

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នាព្រឹកថ្ងៃទី ៦ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេច បានទទួលរបាយការណ៍ពីសហជីពមួយ ពាក់ព័ន្ធនឹងបញ្ហានៃការផ្អាកដំណើរការរោងចក្រមួយចំនួន ហើយធ្វើឲ្យកម្មករ-កម្មការនីមួយចំនួនត្រូវបានព្យួរការងារ។ ក្នុងនោះ កម្មករ-កម្មការនី បានស្នើសុំឲ្យរាជរដ្ឋាភិបាល ជួយអន្តរាគមន៍។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជូនបញ្ហានេះទៅរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីដោះស្រាយបញ្ហានេះ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ចឹងពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះ វាមិនច្រើនដូចសម័យកូវីដទេ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពិភាក្សាជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការនី ដែលត្រូវព្យួរការងារនេះ។ «ចឹងសម្រាប់កម្មករ ដែលព្យួរការងារ យើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ យើងធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល ៤០ ម្ចាស់រោងចក្រ ៣០ ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា»៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២២ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ