ព័ត៌មានជាតិ
លោកស្រី ជា សិរី ជំរុញឱ្យពលរដ្ឋដាក់ប្រាក់ក្នុងធនាគារកុំទុកក្រោមខ្នើយ
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានជំរុញដល់ប្រជាពលរដ្ឋដាក់ប្រាក់ក្នុងធនាគារកុំទុកប្រាក់ក្រោមខ្នើយ ដើម្បីបង្កើតទម្លាប់ឱ្យចេះសន្សំលុយនិងធានាបាននូវសុខសុវត្តិភាពខ្ពស់។
នៅក្នុងឱកាសចូលរួមជា វាគ្មិនកិត្តិយសធ្វើបទឧទ្ទេសនាមក្រោមប្រធានបទ «សារៈសំខាន់នៃរូបិយវត្ថុ» ជូនសមណៈសិស្ស និងសាស្ត្រាចារ្យពីពុទ្ធិកសកលវិទ្យាល័យកាលពីថ្មីៗនេះ លោកស្រី ជាសិរី បានមានប្រសាសន៍ថា «បើកាលណាមានកុងក្នុងធនាគារ គឺអាចឱ្យយើងចេះសន្សំលុយហើយការសន្សំនេះមិនចាំបាច់មានប្រាក់ច្រើនទើបសន្សំបាននោះទេគឺសន្សំចាប់ពីបន្តិចៗឡើងទៅ ហើយចាប់ពីតូចទៅធំហើយការសន្សំនេះ យើងទទួលបានការប្រាក់ទៀតផងជាជាងយើងទុកលុយនៅក្រោមខ្នើយ»។
លោកស្រីបានបន្តទៀតថា ជាងនេះទៀត ការសន្សំលុយក្នុងកុងធនាគារ ក៏មានភាពងាយស្រួលក្នុងការទូទាត់ប្រចាំថ្ងៃ និងមានសុខសុវត្តិភាពខ្ពស់ជាងមុនមិនមានភ័យខ្លាចគេឆក់ប្លន់ទៀតផង។
លោកស្រីបានពន្យល់ថា «មានអ្នកខ្លះថាពេលដាក់លុយក្នុងកុងធនាគារពេលទូរស័ព្ទបាត់លុយ ដែលនៅក្នុងកុងក៏បាត់ដែរ។ ត្រង់ចំណុចនេះមិនមែនអីចឹងទេ បើទោះបីជាទូរស័ព្ទបាត់ក៏ដោយក៏យើងអាចទៅកាន់ធនាគារឱ្យបុគ្គលិកភ្ជាប់កាបូបលុយអេឡេចត្រូនិចឡើងវិញបាន ដោយមិនមានការបាត់បង់លុយនោះទេ»។
ទន្ទឹមនឹងនេះ លោកស្រីជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែច្រើនផងដែរដើម្បីជួយពង្រឹងសេដ្ឋកិច្ចនិងអធិបតេយ្យភាពជាតិកាន់តែរឹងមាំ។
សម្រាប់កម្ពុជាការប្រើប្រាស់ប្រាក់រៀលតែមួយគត់ នឹងលើកកម្ពស់ប្រសិទ្ធភាពនយោបាយរូបិយវត្ថុនិងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយបរិយាបន្នដូចពាក្យស្លោកមួយបានពោលថា ប្រាក់រៀលតែមួយ លើកស្ទួយទីផ្សារ ផ្លែផ្កាសេដ្ឋកិច្ច។
លោកស្រីពន្យល់ថា «ពីព្រោះនៅលើក្រដាសប្រាក់តែងតែមានរូបភាពប្រាង្គប្រាសាទ ព្រះមហាក្សត្រនិងវីរបុរសជាតិ ហើយការចាយវាយប្រាក់រៀលដល់ទីណាប្រៀបបាននឹងការបង្ហាញថា ទឹកដីកម្ពុជាទៅដល់ទីនោះ។ ដូចនេះការចាយវាយប្រាក់រៀលកាន់តែទូលំទូលាយ បានសេចក្តីថាគឺជាការពង្រីកអធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរឱ្យកាន់តែរឹងមាំ»។
លោកស្រីបានបញ្ជាក់ថា ការប្រើប្រាស់ប្រាក់រៀលគឺជាការរក្សាស្ថិរភាពថ្លៃ ពោលគឺការគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុនៅលើទីផ្សារឱ្យសមស្របតាមតម្រូវការ និងធានាបាននូវស្ថិរភាពថ្លៃមួយដែលអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច ,ការប្រើប្រាស់ប្រាក់រៀល តែមួយនឹងជួយឱ្យអ្នកលក់ និងអ្នកទិញមិនចាំបាច់ចំណាយពេលវេលា និងកម្រៃក្នុងការដោះដូររូបបិយប័ណ្ណទៅវិញទៅមក ,ចរាចរណ៍ប្រាក់រៀលទូលំទូលាយនឹងសម្រួលដល់ការគ្រប់គ្រងតម្លៃប្រាក់រៀលប្រកបដោយការបត់បែននិងប្រសិទ្ធភាពខ្ពស់ ដែលនឹងសម្រួលដល់ពាណិជ្ជកម្មនិងលើកកម្ពស់ភាពប្រកួតប្រជែង នៃការនាំចេញ៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ