ព័ត៌មានជាតិ
អភិបាលខេត្តកំពត ចុះដោះស្រាយបញ្ហាដីធ្លីរវាងពលរដ្ឋជាមួយក្រុមហ៊ុន សូងួន
អាជ្ញាធរខេត្តកំពត បានដោះស្រាយសំណូមពរ ទុក្ខកង្វល់ និងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបជាមួយប្រមុខរាជរដ្ឋាភិបាល ដែលតែងណែនាំដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវតែខិតខំយកចិត្តទុក ដាក់ដោះស្រាយជូនប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងដំណើរចុះជួបជាមួយតំណាងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធបញ្ហាដីធ្លីជា មួយក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នៅក្នុងឃុំមួយចំនួន ក្នុងស្រុកឈូក ខេត្តកំពត នៅសាលាឃុំត្រពាំងភ្លាំង កាលពីថ្ងៃទី១៣ ខែមករាឆ្នាំ២០២១ លោក ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា រាល់ដំណោះស្រាយ ដែលប្រជាពលរដ្ឋ ជួបបញ្ហាប្រឈម សំណូមពរ ទុក្ខលំបាកនិងតម្រូវការពិតប្រាកដ គឺអាជ្ញាធរខេត្ត ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល ត្រូវតែមានកិច្ចអន្តរាគមន៍ ជួយសម្របសម្រួលដោះស្រាយទៅតាមអ្វីជាក់ស្ដែងដោយអនុវត្ត តាមគោលការណ៍ឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
ជាក់ស្ដែងពាក់ព័ន្ធដីធ្លីដែលប្រជាពលរដ្ឋ មានបញ្ហាប្រឈម ជាមួយដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ដែលតែងមានការតវ៉ាកន្លងមក ក្នុងនាមរដ្ឋបាលខេត្ត តែងតែធ្វើការដោះស្រាយជូន ប៉ុន្តែក៏ត្រូវការធ្វើអង្កេតវាយតម្លៃស្ថិតិឲ្យបានពិតប្រាកដ ផ្អែកតាមលក្ខណៈច្បាប់ ដើម្បីធ្វើសំណើដាក់ជូនរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូន។
ដើម្បីឱ្យការដោះស្រាយនេះ មានភាពច្បាស់លាស់ និងមានប្រសិទ្ធភាព ក្រុមការងាររដ្ឋបាលខេត្កំពត បានចុះដល់ទីតាំង និងជួបប្រជាពលរដ្ឋផ្ទាល់នាពេលនេះ គឺទី១ក្នុងគោលបំណងដើម្បីពិនិត្យអំពីស្ថានភាពភូមិសាស្ត្រជាក់ស្ដែង និងទី២ ចង់បាននូវសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានបញ្ហាប្រឈម កន្លងមក តើនៅមានចំណុចណាខ្លះដែលត្រូវយកទៅដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្ត។
ទោះបីយ៉ាងណា ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានស្នើ ឱ្យក្រុមហ៊ុន សូ ងួន ចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្ត បន្តធ្វើអង្កេតស្ថិតិនូវបញ្ហាប្រឈម សំណូមពរតម្រូវការរបស់ប្រជាពល រដ្ឋឲ្យបានជាក់លាក់ពិតប្រាកដដើម្បីបានជាមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្តទៀត។
សូមបញ្ជាក់ថា ជាលទ្ធផលតាមការធ្វើអង្កេតអត្តសញ្ញាណ ដោយរដ្ឋបាលស្រុកឈូក ទៅលើប្រជាពលរដ្ឋចូលកាន់កាប់នៅលើដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន សូ ងួន មានចំនួន៩០ គ្រួសារ ក្នុងនោះក្រុមហ៊ុនបានទទួលស្គាល់ និងត្រៀមបម្រុងដី ចំនួន៨០ហិកតា កាត់ឈ្វៀលជូនគ្រួសារប្រជាពលរដ្ឋនៅសល់ពីការវាស់វែងជំនាន់បទបញ្ជា០១របស់យុវជនស្ម័គ្រចិត្តសម្ដេចតេជោ ឆ្នាំ២០១២ ស្មើនឹងចំនួន៤០គ្រួសារ ចំណែកនៅសល់ជាង៥០គ្រួសារទៀត អភិបាលខេត្ត បានឲ្យក្រុមហ៊ុនរក្សាពួកគាត់នៅលើដីនោះដដែលសិន។
ចំណែកបញ្ហាប្រឈមដីធ្លីនៅតំបន់ដទៃទៀត អភិបាលខេត្ត សម្រេចឲ្យក្រុមការងារបន្តចុះអង្កេត វាយតម្លៃជាក់ស្ដែងឲ្យបានជាក់លាក់ផងដែរ ដើម្បីរដ្ឋបាលខេត្តបានជាមូលដ្ឋានដាក់ក្នុងកិច្ចប្រជុំដោះស្រាយបន្តជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ ៖ សេង ណារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»