ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ ប្រជាជនកម្ពុជា ត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជន ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបសំណេះសំណាលជាមួយស្ត្រី ជាថ្នាក់ដឹកនាំ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស ដែលមានសមាជិកចូលរួមចំនួនសរុប ២៨៧ នាក់ និងអបអរសាទរខួបទី ១១២ ទិវាអន្តរជាតិនារី ៨ មីនា ២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នា រក្សាសុខ សន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នៅវិមាន ៧ មករា កាលពីរសៀលថ្ងៃអាទិត្យ ១៤ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៣។

លោកជំទាវក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ការនឹករលឹក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ឯកឧត្ដម លោកជំទាវ សមាជិកទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកោតសរសើរដល់ស្ត្រីថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ដែលបានបំពេញការងារបានយ៉ាងល្អ និងទទួលបានគួរជាទីមោទនៈ។

តាមរយៈការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដោយទទួលបានការគាំទ្រសមាជិកគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស។
ជ័យជម្នះដ៏ត្រចះត្រចង់នេះ កាន់តែបានបង្ហាញឲ្យឃើញច្បាស់ថា ប្រជាជនកម្ពុជា ត្រូវការចាំបាច់ នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។

ដោយឡែកក្នុងថ្ងៃនោះផងដែរ ក៏មានវត្តមានរបស់ស្ត្រីជាមេឃុំ ៥ អាណត្តិ ចំនួន ៩ រូប បានចូលរួមផងដែរ តាមរយៈការបំពេញការងារក្នុង ៥ អាណត្តិនេះក៏បានបង្ហាញថា ស្ត្រីខ្មែរនៅតែរក្សាបាននូវកិត្យានុភាពគ្រប់សម័យកាលរួមមាន ៖
១.លោកស្រី ប្រាក់ ម៉ាលី
២.លោកស្រី តៅ មន្ថា
៣.លោកស្រី ប៉ែន អ៊ិន
៤.លោកស្រី ទេព សោមុន្នី
៥.លោកស្រី ឮ ចិន្តា
៦.លោកស្រី ហៀង សុផល
៧.លោកស្រី សោម សុខុម
៨.លោកស្រី ឌុច ម៉ាលីន
៩.លោកស្រី តាំង គឹមឆេង
លោកជំទាវ បានអំពាវនាវឲ្យស្ត្រីទាំងអស់គ្នាត្រូវ ៖
១. រួមគ្នាថែរក្សាសមិទ្ធផលសន្តិភាព និងសមិទ្ធផល ៧ មករា ដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះឲ្យបាន ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។
២.ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីសមិទ្ធផលរបស់គណបក្សសម្រេចបាន។
៣.ត្រូវធ្វើអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អជូនប្រជាពលរដ្ឋ។
៤.មិនត្រូវសប្បាយនឹងសន្តិភាព ហើយភ្លេចថែរក្សាសន្តិភាពនោះទេ។

ជាចុងក្រោយ លោកជំទាវ ក៏បានឧបត្ថម្ភដល់ស្ត្រីចំនួន ១៨៨ នាក់ ជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក មេឃុំ ចៅសង្កាត់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល និងក្រណាត់ប៉ាក់ ១ ដុំ។ ចំណែកឯស្ត្រី ៩៩ នាក់ទៀត បានទទួលក្រណាត់ប៉ាក់ ១ ដុំ ផងដែរ៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា