Connect with us

ព័ត៌មានជាតិ

នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា​ ចូលចតនៅកំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល ៦ថ្ងៃ

បានផុស

នៅ

នៅវេលាម៉ោង ១១:00 នាទី ថ្ងៃទី៦ ខែមីនា​ ឆ្នាំ២០២៣នេះ នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា​ចំនួន ១គ្រឿង​ ឈ្មោះ ICGS SAMUDRA PAHREDAR បានចូលចតនៅកំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។ ការចូលចតនេះ មានរយៈពេល ៦ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៦ ដល់ ថ្ងៃទី១១ ខែមីនា​ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលចតរបស់ នាវា​ឆ្មាំ​សមុទ្រ​ឥណ្ឌា ឈ្មោះ ICGS SAMUDRA PAHREDARនេះ មានគោលបំណងដើម្បី​ចូលរួម​សកម្មភាព​មួយចំនួន​ដូចខាងក្រោម​៖

១. ​ការបង្ហាញ​អំពី​ការឆ្លើយតប​ទាក់ទិន​ទៅ​នឹង​ការ​បំពុល​

២. ​ចូលរួម​សកម្មភាព​ ជាមួយ​​នគរបាល​ការពារ​ព្រំដែន​ទឹក​

៣. សកម្មភាព​ចូលរួម​របស់​នាយទាហាន​សកម្ម​ឥណ្ឌា ដូចជា​ប្រតិបត្តិ​ការ​សម្អាត​ឆ្នេរ ជាមួយ​ស្ថាប័ន​យុវជន​ក្នុងស្រុក និងមាន​ធ្វើ​លំហាត់​ល្បាត​រួមខ្នាតតូច​ (PASSEX) ជាមួយ​នាវា​កងទ័ព​ជើង​ទឹក​កម្ពុជា​

គួរបញ្ជាក់ថា ​លក្ខណៈ​បច្ចេកទេស​នាវា​៖ ឈ្មោះ ICGS SAMUDRA  PAHEREDAR (202) ​បណ្ដោយ ៩៤,១០ ម៉ែត្រ, ​ទទឹង ១៥,៥០ ម៉ែត្រ, ជម្រៅ​ទឹក ៤​,៥០ ម៉ែត្រ, ​ទំងន់​ផ្ទុក ៤០៣៦ តោន, ​ចំនួន​មនុស្ស ១១៨ នាក់។ មេបញ្ជាការនាវា លោក វរនាវីឯក PRAMOD POKHRIYAL ។

អត្ថបទ៖ ធា

.

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម