Connect with us

ព័ត៌មានជាតិ

លោក ជា សុផារ៉ា ឱ្យពន្លឿនសាងសង់ផ្ទះក្នុងដីសម្បទានសង្គមកិច្ចជាប់ព្រំដែន​កម្ពុជា-វៀតណាម ជូនពលរដ្ឋ

បានផុស

នៅ

លោក ជា​ សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម​ និងសំណង់បានជំរុញដល់​ក្រសួង​ស្ថាប័ន​ អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា​ ផ្លូវ​ ទឹក​ស្អាត សម្រាប់ប្រើប្រាស់​ ភ្លើងអគ្គិសនី​​ មកកាន់តំបន់ទីតាំងដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិចតា នៅជិតបណ្តោយ​ខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​ ដើម្បីរៀបចំសង់លំនៅឋានចំនួន១០០ខ្នង សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់លោកឧបនាយករដ្ឋមន្រ្តី ធ្វើឡើងក្នុងពេលដែលលោក និងលោក ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង ចុះពិនិត្យផ្ទាល់កាលពីថ្ងៃទី ០៥ ខែ មីនា ។

ទន្ទឹមនឹងនេះ លោក ជា សុផារ៉ា ក៏ជំរុញក្នុងការសាងសង់សំណង់លំនៅដ្ឋាន ត្រូវធានានូវគុណភាពតាមលក្ខណៈ​បច្ចេកទេសផងដែរ។

ជាមួយគ្នានេះ លោក​ ម៉ែន​ វិបុល​ អភិបាលខេត្តស្វាយរៀង ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ​ ហ៊ុន​ សែន​ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រឲ្យមានលំនៅដ្ឋានសមរម្យ និងមានជីវភាពល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មវិធី “ប្រយោគ​បុរាណចិន​ដែល​លោក Xi Jinping ចូលចិត្ត” (ភាសាខ្មែរ) នឹង​ចាក់ផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយធំៗ​នៅ​កម្ពុជា

សន្តិសុខសង្គម៣ ម៉ោង មុន

ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ឆែកឆេរ​ទីតាំង​ផលិត​ស្រា​ក្លែងក្លាយ​មួយ​កន្លែង​ដក​ហូត​ស្រា​ល្បី​ៗជាង១០ប្រភេទ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​យោធា​មីយ៉ាន់ម៉ា​​បាញ់​ប្រហារតាមអាកាស​សម្លាប់មនុស្ស២៦នាក់

សន្តិសុខសង្គម៣ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានជាតិ១ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

Sokha Hotels

ព័ត៌មានពេញនិយម