Connect with us

ព័ត៌មានជាតិ

មានដឹងទេអគារ​ខ្ពស់ៗ​ នៅខេត្តព្រះសីហនុ​ ប៉ុន្មានកំពុង​នឹង​លេចរូបរាងឡើង?

បានផុស

នៅ

​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែ​មករា ថា រហូតមកដល់​ពេលនេះ សំណង់​អគារ​ខ្ពស់ៗ​ចាប់ពី​៥​ជាន់ ឡើងទៅ​៥៣​ជាន់​មាន​ចំនួន​៥៧៣​គម្រោង ដោយឡែក​វិស័យ​សំណង់​នៅ​ខេត្ត​នោះ ចាប់ពី​ឆ្នាំ​២០១៧ មាន​ចំនួន​១៥១៤​គម្រោង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃាង ភារ​ម្យ បញ្ជាក់​យ៉ាងនេះ​ថា “​ពាក់ព័ន្ធ​ការអភិវឌ្ឍ​វិស័យ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ បើ​យោង​តាម​របាយការណ៍ អាជ្ញាធរខេត្ត​បាន​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​សាងសង់​ចាប់ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ មាន​ចំនួន​១៥១៤ គម្រោង បើ​គិត​ជា​ផ្ទៃក្រឡា​សំណង់​មាន​១៤ ៧៣៦ ៥៥៩ ម៉ែត្រការ៉េ ដែល​មាន​ទុន​វិនិយោគ​ជាង​៨០០០​លាន​ដុល្លារ​។ ចំណែក​សំណង់​អគារ​ខ្ពស់ៗ​ចាប់ពី​៥ ជាន់​ទៅ​៥៣ ជាន់ មាន​ចំនួន​៥៧៣ គម្រោង​”​។​

​ដោយ​ឡែ​ពាក់ព័ន្ធ​បញ្ហា​តម្លៃ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ អភិបាលក្រុង​ព្រះសីហនុ លោក អ៊ី សុខ​ឡេង បាន​បញ្ជាក់​ថា ជា​ប្រវត្តិសាស្ត្រ​ហើយ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ឆ្នាំ​២០១៨ និង​២០១៩​ដែលមាន​ទីតាំង​ខ្លះ​មានតម្លៃ​រហូត​១​ម៉ឺន​ដុល្លារ ប៉ុន្តែ​មកដល់ពេលនេះ ទីតាំង​ដែលមាន​តម្លៃ​១​ម៉ែត្រការ៉េ​១​ម៉ឺន​ដុល្លារ​នោះ អាច​ធ្លាក់​មក​នៅត្រឹម​៦០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​វិញ ហើយ​នៅតាម​បណ្ដោយ​ឆ្នេរ និង​ទីតាំង​សំខាន់ៗ តម្លៃ​មិន​ក្រោម​៧០០០​ដុល្លារ​ក្នុង​១​ម៉ែត្រការ៉េ​នោះទេ​។ ទោះជា​យ៉ាងណាក៏ដោយ​លោក​អះអាងថា នេះ​ជាការ​វាយតម្លៃ​របស់លោក ដែល​មិនមែនជា​អ្នកជំនាញ​តែប៉ុណ្ណោះ​។​

​សូមបញ្ជាក់ថា ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១​នេះ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បានរៀបចំ សន្និសីទ​សារព័ត៌មាន​មួយ ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន ឃុំ​សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ​” (​សម្រាប់​ខេត្ត​ព្រះសីហនុ​) សន្និសីទ​សារព័ត៌មាន​នេះ ធ្វើឡើង​នៅ​ជាន់​ផ្ទាល់​ដី សាល​សេរីភាព នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី ហើយ​សន្និសីទ​សារព័ត៌មាន​នេះ មាន​គោលដៅ​បំផុស និង​បង្ហាញ​ជា​សាធារណៈ​នូវ​យន្ដការ​ប្រជាធិបតេយ្យ​ថ្នាក់ក្រោម​ជាតិ ជា​ប្រវត្តិសាស្ដ្រ​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ពី​សមិទ្ធផល ដែល​រដ្ឋបាល​ថ្នាក់មូលដ្ឋាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​សម្រេចបាន​ក្នុង​ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ឃុំ សង្កាត់​។​

​សន្និសីទ​សារព័ត៌មាន​នេះ ដឹកនាំ និង​សម្របសម្រួល​ដោយ​លោក ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ដោយឡែក វាគ្មិន​ដែល​ចូលរួម គឺ​មាន​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត និង​មន្ត្រី​មួយចំនួនទៀត របស់​ខេត្ត​ព្រះសីហនុ​៕

អត្ថបទ៖ កោះ​កែវ​

សូមចុចអាន៖ ​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប បាន​១៤.២៧% ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៥ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម