Connect with us

ព័ត៌មានជាតិ

បសស នឹងផ្តល់បណ្ណសមាជិកដល់អាជីវករ និងបុគ្គលស្វ័យនិយោជន៍

បានផុស

នៅ

បេឡាជាតិ សន្តិសុខសង្គម (បសស) កំពុងពិចារណាលើការផ្តល់បណ្ណសមាជិកដល់ក្រុមអាជីវករ និងបុគ្គលស្វ័យនិយោជន៍ នាពេលខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលស្វ័យនិយោជន៍ សំដៅដល់ជនដែលប្រកបការងារ ឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹង​ប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក ឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមាន​ប្រើប្រាស់​កម្មករនិយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន។

លោក សុខ បូរ៉ា ប្រធាននាយកដ្ឋានតាវគលិក នៃ បសស បានឱ្យដឹងថា នៅថ្ងៃខាងមុខបុគ្គលស្វ័យនិយោជន៍ នឹងទទួល​បានរបបពីរ គឺរបបថែទាំសុខភាព និងរបបប្រាក់សោធន ក្រោយពីចុះបញ្ជីចូលជាសមាជិកបេឡាជាតិសន្តិសុខ​សង្គម ដោយស្ម័គ្រចិត្ត។ សង្កត់ធ្ងន់ថា«បុគ្គលស្វ័យនិយោជន៍ យើងនឹងចេញនៅក្នុងអនុក្រឹត្យមួយទៀត»។

យោងតាមច្បាប់សន្តិសុខសង្គម ឆ្នាំ ២០១៩ បានបង្ហាញថា បុគ្គលស្វ័យនិយោជន៍ អាចចូលរបបថែទាំងសុខភាពផង និងរបបសោធនផង ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ នេះបើតាមការបញ្ជាក់របស់លោក សុខ បូរ៉ា។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្នបុគ្គលស្វ័យនិយោជន៍មានប្រមាណពី ៧-៨លាននាក់ នៅកម្ពុជា។

ក្រៅពីនេះ លោក សុខ បូរ៉ា ក៏បានបង្ហើបឱ្យដឹងទៀតថា នាពេលខាងមុខ បសស នឹងគ្របដណ្តប់បន្ថែមទៀតទៅលើ​ប្រជាកសិករ។ ដោយលោក លើកឡើងថា កសិករ ធ្វើស្រែចម្ការ ក៏មានប្រាក់ចំណូល ដូច្នេះ បសស នឹងជំរុញ​បញ្ចូលក្នុងក្រុមបុគ្គលស្វ័យនិយោជន៍ដែរ។ ទាក់ទិននឹងរឿងនេះ លោកថា បសស កំពុងតែរៀបចំសេចក្តីព្រៀង ដើម្បីសិក្សាទិន្នន័យបន្ថែម។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម