ព័ត៌មានជាតិ
អាណាព្យាបាលពេញចិត្ត ទង្វើល្អ ដែលជួយចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃ របស់កម្លាំងអាវុធហត្ថ
អាណាព្យាបាលសិស្ស បានសំដែងការពេញចិត្តនៅសកម្មភាពរបស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានជួយចម្លងសិស្សសាលាឆ្លងផ្លូវជារៀងរាល់ថ្ងៃនេះ។
តាមប្រភពពីលោក ជា សារុន រស់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ បានឲ្យដឹងថា លោកពេញចិត្តទៅនឹងសកម្មភាពរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានដាក់កម្លាំងជួយចម្លងសិស្សសាលាឆ្លងផ្លូវរាល់ពេលសិស្សចូលនិងចេញពីសាលារៀន។ ជាក់ស្តែង នៅកំណាត់ផ្លូវជាតិលេខ១ខាងកើតផ្សារព្រែកឯង គឺសាលាបឋមសិក្សាព្រែកឯង គឺភាគច្រើនជាសិស្សតូចៗត្រូវការឆ្លងផ្លូវជាតិនេះ ដែលសម្បូរទៅដោយរថយន្តគ្រប់ប្រភេទបើកបរលឿន ព្រោះជាផ្លូវរលោងស្អាត ដែលជាហេតុធ្វើឲ្យអាណាព្យាបាលសិស្សមានការភ័យខ្លាចកូនចៅជួបគ្រោះថ្នាក់ ខណៈដែលអាណាព្យាបាលសិស្សភាគច្រើន ពុំបានជូនកូនឆ្លងផ្លូវទៅសាលា ព្រោះជាប់លក់ដូរនិងបំពេញការងាររៀងៗខ្លួន។
លោក ជា សារុន បន្តថា ប៉ុន្តែការព្រួយបារម្ភរបស់អាណាព្យាបាលសិស្ស បានផុតរលត់ទៅវិញ ដោយសារតែមានវត្តមានរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញចុះមកជួយដឹកដៃសិស្សឆ្លងផ្លូវរាល់ថ្ងៃទាំងសិស្សចូលរៀននឹងចេញទៅផ្ទះ។ សកម្មភាពដ៏ល្អនេះហើយ ធ្វើឲ្យអាណាព្យាបាលសិស្សមានការពេញចិត្តគ្រប់ៗគ្នា។
ទាក់ទិនទៅនឹងសកម្មភាពការងារចុះមកចម្លងសិស្សឆ្លងផ្លូវរាល់ថ្ងៃនេះ មន្ត្រីអាវុធហត្ថខណ្ឌច្បារអំពៅ លោកវរសេនីយ៍ត្រី ព្រហ្ម សុផល មេបញ្ជាការរងកងរាជអាវុធខណ្ឌបានឲ្យដឹងថា សកម្មភាពនេះ គឺយោងតាមបទបញ្ជារពីលោកឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់មេបញ្ជាការកងរាជអាវុធហត្ថទាំង១៤ខណ្ឌចំណុះ ឲ្យទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវដាក់កម្លាំងតាមបណ្តាសាលាទូទាំងរាជធានីភ្នំពេញ ដើម្បីជួយចម្លងសិស្សឆ្លងផ្លូវរាល់ពេល រាល់ថ្ងៃមិនឲ្យអាក់ខានឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កសិដ្ឋានវៃឆ្លាតដាំដំណាំពោតលើផ្ទៃដីប្រមាណ ១ពាន់ហិកតា នៅខេត្តសៀមរាប ត្រូវបានសម្ពោធជាផ្លូវការ