Connect with us

ព័ត៌មានជាតិ

ព្រលានយន្តហោះអន្តរជាតិ​ខេត្តសៀមរាប សម្រេច​បាន​៨៦ភាគរយហើយ និងគ្រោង​ដាក់ឲ្យ​ហោះហើរ​សាកល្បង នៅខែមិថុនាខាងមុខនេះ

បានផុស

នៅ

ក្នុង​​ឱកាស ដែល​សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អគ្គនាយក និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Yunnan Investment Group សាងសង់​អាកាសយានដ្ឋាន​សៀមរាប​-​អង្គរ ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២៣នេះ លោក Liu Minglin​បាន​គោរព​ជ​ម្រាប​ជូន​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ ដែល​រហូតមក​ដល់ពេលនេះ​ការសាងសង់​សម្រេចបាន​៨៦ ភាគរយ​ហើយ ហើយ​គ្រោង​ដាក់​ឲ្យ​ហោះ​សាកល្បង​នៅ​ខែមិថុនា​ខាងមុខ និង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ខែ តុលា ២០២៣ ខាងមុខ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Liu Minglin ក៏បាន​គោរព​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​អំពី​បំណង​ចង់​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ឲ្យ​បាន​ទូលំទូលាយ​ដើម្បី​ជាការ​ទាក់ទាញ​ទេសចរណ៍ និង​អ្នកវិនិយោគ​មកកាន់​ក​ម្ពុ​ជា ហើយ លោក​បាន​បញ្ជាក់​ពី​គោលបំណង​របស់​ក្រុមហ៊ុន​របស់លោក​ដែលមាន​បំណង​ចង់​វិនិយោគ​លើ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​ខេត្តសៀមរាប​ទៀតផង។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​ការរីករាយ​ជាមួយនឹង​វឌ្ឍនភាព​នៃ​ការសាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​-​អង្គរ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​ព​ន្លឿ​ន​ការសាងសង់ នឹងធ្វើ​យ៉ាងណា​ឲ្យ​ការសាងសង់​នោះ​ត្រូវ​តាម​បទដ្ឋាន​ទាំងអស់​មុននឹង​បើក​ការហោះហើរ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ព្រលានយន្តហោះ​នេះ មាន​តួនាទី​ធំ​ក្នុង​ការតភ្ជាប់ មិន​ត្រឹមតែ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត​ភ្ជាប់​ជាមួយនឹង​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់ និង​ពិភពលោក ដែល​ពីមុនមក ព្រលានយន្តហោះ​ខេត្ត​សៀមរាប មិនអាច​ទទួល​យន្តហោះ​ធំៗ​ចុះចត​បានទេ​។

សម្តេច​តេ​ជោ​ក៏បាន​ស្វាគមន៍ ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​ផ្សព្វផ្សាយ​ដើម្បី​ទាក់ទាញ​ឲ្យ​មានការ​ហោះហើរ​មកកាន់​ខេត្តសៀមរាប និង​បំណង​នាំ​ទេសចរណ៍ និង​អ្នកវិនិយោគ​មកកាន់​ខេត្តសៀមរាប​និង​ចង់​វិនិយោគ​លើ​វិស័យ​ថាមពល​ពន្លឺព្រះអាទិត្យ​នៅក្នុង​ខេត្តសៀមរាប​។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្ថែម​ថា ក្រុមហ៊ុន​អាច​ពិចារណា​បង្កើត​រោងចក្រ​ផលិត​បន្ទះ​សូ​ឡា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​អាច​នាំចេញ​ទៅកាន់​ប្រ​ទេស​ក្រៅ​ផង និង​អាច​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ស្រុកសំឡូត
ព័ត៌មានជាតិ២៩ នាទីutes មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្វីលីពីន ប្រាប់​ថា​ត្រៀម​ចុះ​កិច្ចព្រមព្រៀង​កងទ័ព​ជាមួយ​កាណាដា

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម