ព័ត៌មានជាតិ
អាជ្ញាធររាជធានី គ្រោងនិងស្តារប្រឡាយឲ្យបានធំទូលាយ ក្នុងខណ្ឌ៣នៅជាយរាជធានីភ្នំពេញដើម្បីរំដោះជំនន់ទឹកភ្លៀង
ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ គ្រោងនិងស្តារប្រឡាយបង្ហូរទឹកឱ្យបានធំទូលាយនៅក្នុងខណ្ឌចំនួន៣ នៅជាយរាជធានីភ្នំពេញ នោះគឺនៅខណ្ឌដង្កោ ខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យ។

ការលើកឡើងជាគំរោង ដើម្បីស្ដារនៅប្រឡាយបង្ហូរទឹកខាងលើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ មករា នៅក្នុងអង្គប្រជុំពិភាក្សាមួយដើម្បីស្ដារប្រឡាយមេធំមួយ នៅប្រឡាយទួលពង្រ១ខណៈដែលតំបន់នេះ តែងតែទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ។

អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាគ្នារកដំណោះស្រាយដើម្បីស្តារប្រឡាយមេមួយនេះឲ្យបានធំ ក្រោយពីទឹកជំនន់បានជន់លិចនាពេលកន្លងមក ខណៈប្រឡាយនេះត្រូវបានគេរំលោភបំពានធ្វើឲ្យកន្លែងខ្លះតូចចង្អៀតដែលពិបាកអោយទឹកហូរបាន។

លោកឃួង ស្រេងបន្តថា បើកិច្ចប្រជុំលើកនេះមិនមានដំណោះស្រាយឲ្យបានល្អនៅឡើយទេ រដ្ឋបាលរាជធានីភ្នំពេញនិងលើកជាអង្គប្រជុំនៅសប្តាហ៍ក្រោយទៀត ដើម្បីធ្វើយ៉ាងណា អនុវត្តការស្ដារប្រឡាយនេះឲ្យបានជោគជ័យ បញ្ចៀសនូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។

ក្នុងកិច្ចប្រជុំនោះក៏បានលើកឡើងពីគំរោង នៃការស្ដារប្រឡាយ ទួលពង្រ១ ដែលមានប្រវែងជាង៤០០០ម៉ែត្រហើយ ការស្តារប្រឡាយធំនេះ លោកឃួង ស្រេងបានជំរុញឲ្យមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធនធានទឹក មន្ទីរសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធរខណ្ឌរួមគ្នា ដើម្បីកោះហៅប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងប្រឡាយនេះមកប្រជុំធ្វើការដោះស្រាយ ធ្វើយ៉ាងណាជំរុញការងារនេះអោយបានលឿននិងទាន់ពេលវេលា។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញលោកសាំ ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងថា ប្រឡាយទួលពង្រ១ ដែលគ្រោងស្តារឡើងវិញនេះទំហំប្រឡាយ មានលក្ខណៈរួមតូច មានគេចាក់ដីបិទមុខទឹកហូរដែលត្រូវស្ដារប្រឡាយនេះជាបន្ទាន់ ហើយការសាងសង់ប្រឡាយនេះ ត្រូវសាងសង់ឡើងជាប្រឡាយបេតុង ឲ្យបានទទឹង ៨ម៉ែត្រ បណ្ដោយ ៤៥៤៥ម៉ែត្រ ចាប់ពីភូមិព្រៃព្រីងខាងត្បូងដល់បុរីជីបម៉ុង។ ដាក់លូប្រអប់ទំហំ ២,៦៥ម៉ែត្រគុណនឹង២,៦៥ម៉ែត្រ មានចំនួន៣ជួរប្រវែង៤៤៥ម៉ែត្រ ចាប់ពីបុរីជីពម៉ុង ដល់ប្រឡាយបឹងហា។ ដាក់លូប្រអប់ស្របតាមផ្លូវជាតិលេខ៣ ទំហំ ៦ម៉ែត្រគុណនឹង២ម៉ែត្រប្រវែង១២២០ម៉ែត្រ ចាប់ពីបូរីGreen Vill ដល់ដើមប្រឡាយទួលពង្រ និងដាក់លូជ្រុងចំណុចផ្លូវឆ្លងកាត់មានចំនួន៧កន្លែងផងដែរ៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ