ព័ត៌មានអន្ដរជាតិ
មេដឹកនាំអ៊ីរ៉ង់ ប្រកាសប្រហារជីវិតជននៅពីក្រោយការបំពុល ក្មេងស្រីសិស្សសាលាជាង ១ពាន់នាក់
មេដឹកនាំអ៊ីរ៉ង់បានប្រកាសថា អ្នកដែលនៅពីក្រោយការបំពុលក្មេងស្រីសិស្សសាលាជាង ១០០០នាក់ នឹងត្រូវកាត់ទោសប្រហារជីវិតពីបទប្រព្រឹត្តឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបាន ប្រសិនបើរឿងនេះបង្ហាញថា ជាការវាយប្រហារដោយចេតនា។
នេះជាលើកទីមួយហើយដែលលោក Ayatollah Ali Khamenei និយាយជាសាធារណៈ អំពីការពុល ដែលចាប់ផ្តើមកាលពីឆ្នាំមុនមក។
ចាប់តាំងពីចុងខែវិច្ឆិកាឆ្នាំ២០២២ ការពុលរាប់រយករណី ត្រូវបានរាយការណ៍ក្នុងចំណោមសិស្សសាលា ដែលភាគច្រើនជាសិស្សស្រី ដោយខ្លះត្រូវការការព្យាបាលនៅមន្ទីរពេទ្យ។
ការពុលបានចាប់ផ្តើមនៅក្នុងទីក្រុង Qom ភាគខាងត្បូងនៃរដ្ឋធានី តេហេរ៉ង់ ប៉ុន្តែឥឡូវនេះ បានរីករាលដាលទូទាំងប្រទេស រួមទាំងនៅតាមសាលារៀនក្នុងរដ្ឋធានីផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីទើបតែទទួលស្គាល់ឧប្បត្តិហេតុនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយប៉ុណ្ណោះ ហើយមិនផ្តល់ព័ត៌មានលម្អិតថាអ្នកណាអាចនៅពីក្រោយការវាយប្រហារ ឬសារធាតុគីមីអ្វីដែលត្រូវបានប្រើដើម្បីបំពុលនោះទេ។
មិនដូចប្រទេសជិតខាងអាហ្វហ្គានីស្ថានទេ, អ៊ីរ៉ង់មិនមានប្រវត្តិនៃក្រុមជ្រុលនិយមសាសនាដែលផ្តោតលើការអប់រំរបស់ស្ត្រីឡើយ។
ប៉ុន្តែការវាយប្រហារដែលគេសង្ស័យ គឺត្រូវបានអ្នកអត្ថាធិប្បាយមួយចំនួនមើលឃើញថា ជាផ្នែកនៃការឆ្លើយតបជ្រុលហួសហេតុលើបាតុកម្មដឹកនាំដោយស្ត្រី និងក្មេងស្រី ដែលបានអង្រួនប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ សិស្សស្រីអ៊ីរ៉ង់ជាង១ពាន់នាក់ ត្រូវគេបំពុលយ៉ាងអាថ៌កំបាំង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ