ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ចុះហត្ថលេខារួចហើយ ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ ដែលត្រូវបានព្យួរការងារ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចរួចហើយ ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការនី ដែលត្រូវបានព្យួរការងារប្រមាណ ៣ម៉ឺន ២ពាន់នាក់។
នៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី ១១២ នាព្រឹកថ្ងៃទី ៧ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីថ្ងៃម្សិលមិញនេះ សម្ដេច បានចុះហត្ថលេខារួចហើយ ទៅលើការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ-កម្មការនី ដែលត្រូវបានព្យួរការងារដោយសាររោងចក្រមួយចំនួន បានបិទទ្វារ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះថា «ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជូនសំណើទៅដល់ខ្ញុំ បន្ទាប់ពីមានអនុសាសន៍ ដូច្នេះខ្ញុំបានសម្រេចរួចហើយ ដែលកម្មការនីរបស់យើង នឹងទទួលបានប្រាក់ដូចកាលសម័យកូវីដ ដែលរោងចក្រត្រូវព្យួរ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងដែរថា ស្របពេលដែលរោងចក្រចំនួន ៧១ បានបិទ ហើយកម្មករ-កម្មការនីចំនួន ៣២,០០០នាក់ ត្រូវបានព្យួរការងារ តែបែរជានៅខេត្តកំពង់ស្ពឺខ្វះកម្មករ-កម្មការនីប្រមាណ ៣០,០០០នាក់ទៅវិញ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ