Connect with us

ព័ត៌មានជាតិ

ភូមិព្រែក​នរិន្ទ ដីមានជីជាតិអ្នក​ស្រុកដាំ​ឪឡឹក​តជំនាន់​មិន​បាច់​ប្រើ​ជី​គីមី​ តែ​លក់​មិន​សូវ​បាន​ថ្លៃ

បានផុស

នៅ

ក្នុងភូមិព្រែកនរិន្ទ ក្នុងស្រុកឯកភ្នំគេសង្កេតឃើញមានប្រជាកសិករបានប្រកបរបរដាំឪឡឹកច្រើនជាងគេ ដែលរបរនេះប្រជាកសិករក្នុងភូមិចាត់ទុកជាមុខរបរបន្តវេន​ពីមួយជំនាន់ទៅមួយជំនាន់ ក្រោយពីប្រមូលផលស្រូវ​រួច។

ដោយសាតែស្ថានភាពដីនៅតំបន់នោះផ្តល់អំណោយផលបានល្អទៅលើដំណាំឪឡឹក រួមដំណាំមួយចំនួនទៀត​ផង បងប្អូនកសិករមិនបានប្រើជីគីមី ក៏ដំណាំទាំងនោះហុចផលល្អដែរ។ ប៉ុន្តែបញ្ហាទីផ្សារបច្ចុប្បន្ន មាន​ប្រជាកសិករចំនួន​បានបោះបង់ការដាំឪឡឹក ដោយសារ​តែ​ឈ្មួញបានទម្លាក់តម្លៃឬមានការនាំចូលពីប្រទេសជិតខាងទើបធ្វើឲ្យប្រជាកសិករបោះបង់ការដាំឪឡឹកបន្តទៀតហើយងាកមកដាំស្រូវជំនួសវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករម្នាក់ឈ្មោះ សាន បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ០៦ ខែមីនានេះថា ក្រុមគ្រួសារលោកនៅតែបន្តដាំឪឡឹក​ខណះការប្រកបរបរនេះយូរឆ្នាំហើយ។ បើទោះបីតម្លៃថោកឬថ្លៃ ក៏ក្រុមគ្រួសារលោកនៅតែតស៊ូដាំដដែលគ្រាន់បានថវិការចំណេញខ្លះៗទ្រទ្រង់សេដ្ឋកិច្ចក្រៅពីផលដំណាំស្រូវ។

មិនខុសពីគ្នាប៉ុន្មាននោះទេ កសិករម្នាក់ទៀតគឺលោក ម៉ាប់ វិបុល រស់នៅភូមិ ព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានលើកឡើងដែរថា គ្រួសារលោកប្រកបរបរឪឡឹកនេះយូរឆ្នាំហើយគឺជាទម្លាប់បន្តវេនគ្នា។

លោកបន្តថា បើទោះបីឆ្នាំនេះលោកត្រូវចំណាយដើមច្រើនហើយតម្លៃផ្លែឪឡឹក ត្រូវធ្លាក់ចុះតាមរយះឈ្មួញទម្លាក់ថ្លៃក៏លោកនៅតែប្រឹងប្រែងបន្តដាំដែរ។ យ៉ាងហោចក៏លោកបានសេសសល់បន្តិចបន្តួចគ្រាន់បានដោះស្រាយជីវភាពមួយរយះដែរ។

ឆ្នាំនេះលោកត្រូវចំណាយថវិកាចំនួនពីរលើកផ្ទួនៗក្នុងការដាំ គឺដោយសាតែឆ្នាំនេះមានធ្លាក់ភ្លៀងខុសរដូវកាលពីពាក់កណ្តាលដើមខែមករាធ្វើឲ្យដើមឪឡឹកលោកខូចរលួយទាំងស្រុង ហើយត្រូវភ្ជួរដីដាំឡើងវិញម្តងទៀតដែលត្រូវចំណាយថវិការហូតដល់ពីរដងក្នុងឆ្នាំនេះ។

លោកបន្តថា តម្លៃផ្លែឪឡឹកដែលលោកបានប្រមូលផលគឺឆ្នាំណាក៏ដូចឆ្នាំណាដែរ តាមរយះឈ្មួញកំណត់តម្លៃហើយនៅរដូវកាលខ្លះដើមដៃបានថ្លៃគួរសមតែចុងដៃធ្លាក់តម្លៃចុះ និងរដូវខ្លះដើមដៃចុះថោកតែចុងដៃបានឡើងថ្លៃវិញមិនមែនបានថ្លៃតែរហូតនោះទេ ទើបលោកនៅតែប្រកបរបរនេះរហូតបែបនេះ បើទោះបីឆ្នាំនេះមានកសិករភាគច្រើនបានបោះបង់ការដាំបន្តក៏ដោយ។

លោកសំណូមពរដល់មន្ត្រីពាក់ព័ន្ធជួយទប់ស្កាត់ការនាំចូលពីប្រទេសជិតខាង ហើយជួយលើកកម្ពស់កសិផលក្នុងស្រុកវិញ​ទើបសេដ្ឋកិច្ចគ្រួសាររបស់កសិករមានការប្រសើរឡើង។

បើ​តាម​មន្ត្រីនៃមន្ទីរកសិកម្មខេត្ត​បាន​បញ្ជាក់ថា ការនាំចូលផ្លែឪឡឹកពីប្រទេសជិតខាងពុំសូវមាននោះទេ។ អ្វីដែលពាក់ព័ន្ធទីផ្សារធ្លាក់ចុះនោះមកពីកត្តា ២ គឺជាចេតនារបស់ឈ្មួញកណ្តាលចង់ចំណេញច្រើន និងមានការនាំមកពីបណ្តាខេត្តជាប់គ្នាផងដែរ ទើបតម្លៃបានធ្លាក់ចុះខ្លះបែបនេះ។

ប្រភពដដែលបន្តថា ដំណាំឪឡឹកប្រជាកសិករចាប់ផ្តើមដាំនៅពាក់កណ្តាលដើមខែមករា ក្រោយប្រមូលផលស្រូវរួច។ហើយឪឡឹកបានទទួលផលក្នុងរយះពេល ២ ខែឬ ២ ខែកន្ លះអាស្រ័យលើពូជឬការភ្ជួរដីបានល្អរួមនិងការថែទាំបានល្អផងទើបឆាប់ទទួលបានផល៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម