ព័ត៌មានជាតិ
ធនាគារវឌ្ឍនៈ និង Karanak KOI Café សហការគ្នាជាដៃគូយុទ្ធសាស្ត្រ និងឌីជីថល
ធនាគារវឌ្ឍនៈ និងក្រុមហ៊ុន Karanak KOI Café ( KOI Thé) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសហការជាដៃគូ យុទ្ធសាស្រ្ត និងឌីជីថល ដែលរួមបញ្ចូលគ្នារវាងជំនាញផ្នែកហិរញ្ញវត្ថុ និងសេវាកម្មរបស់ធនាគារវឌ្ឍនៈ ជាមួយនឹងគុណភាព និងសមត្ថភាពពិសេសរបស់ក្រុមហ៊ុន KOI Thé ដើម្បីបំពេញតម្រូវការអតិថិជន។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅសាខាដ៏ធំបំផុតនៅលើពិភពលោករបស់ក្រុមហ៊ុន KOI Thé ដែលស្ថិតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម។

ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ ធនាគារវឌ្ឍនៈ បានបញ្ចូល KHQR របស់ខ្លួន ទៅក្នុងប្រព័ន្ធទូទាត់របស់ក្រុមហ៊ុន KOI Thé ដែលជាសមទ្ធិផលដ៏សំខាន់មួយទៀតនៅក្នុងដំណើរនវានុវត្តន៍ និងការបំពេញតម្រូវការអតិថិជន។ ឥឡូវនេះ អតិថិជនរបស់ក្រុមហ៊ុន KOI Thé អាចធ្វើការទូទាត់លើការបញ្ជាទិញរបស់ខ្លួនបាន ដោយគ្រាន់តែស្កេន KHQR របស់ធនាគារ វឌ្ឍនៈ ជាការស្រេច។ មុខងារនេះផ្តល់នូវភាពងាយស្រួលជូនអតិថិជនទាំងអស់របស់ក្រុមហ៊ុន KOI Thé ទាំង 37 សាខាក្នុងប្រទេសកម្ពុជា។ រីឯ អ្នកប្រើប្រាស់កាតសមាជិកក្រុមហ៊ុន KOI Thé ក៏អាចបញ្ចូលទឹកប្រាក់របស់ខ្លួន ដោយប្រើកម្មវិធីសេវាធនាគារចល័តធនាគារ វឌ្ឍនៈ ផងដែរ។

លោក Anthony Chin អគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ និង ឧកញ៉ា ឃន ឈុនដារ៉ា អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន KOI Thé បានបង្ហាញពីចក្ខុវិស័យរួមគ្នា និងមានក្តីសោមនស្សរីករាយក្នុងការផ្តល់នូវបទពិសោធន៍ថ្មីៗ និងគុណតម្លៃពិសេសៗជូនដល់អតិថិជន។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងក្នុងពិធីចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នានេះ លោក Chin បានមានប្រសាសន៍ថា៖ }យើងមានសេចក្តីរំភើបរីករាយជាពន់ពេកក្នុងការសហការ ជាមួយក្រុមហ៊ុន KOI Thé ដែលជាក្រុមហ៊ុនមួយដែលមានចំណង់ចំណូលចិត្តដូចយើង ក្នុងគំនិតច្នៃប្រឌិតអ្វីថ្មីៗ និងការបំពេញតម្រូវការអតិថិជន។ ដោយសារយើងមានជំនាញក្នុងវិស័យធនាគារ សេវាទូទាត់ និងការយល់ដឹងពីនិន្នាការអ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងប្រជាប្រិយភាពរបស់ក្រុមហ៊ុន KOI Thé យើងជឿជាក់ថា ភាពជាដៃគូនេះនឹងជួយយើង នាំយកមកនូវបទពិសោធន៍ថ្មីៗនិងភាពរីករាយជូន អតិថិជន និងសហគមន៍របស់យើងទាំងមូល~។

អគ្គនាយកប្រតិបត្តិទាំងពីរ និងក្រុមការងារ នឹងធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការច្នៃប្រឌិតថ្មីៗ និងភាពងាយស្រួលបន្ថែមទៀតដែលផ្តល់អត្ថប្រយោជន៍ជូនអតិថិជនរបស់ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé។ តាមរយៈការប្រើប្រាស់ជំនាញក្នុងវិស័យរៀងៗខ្លួន ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé មានគោលបំណងបង្កើតបទពិសោធន៍ថ្មីជូនអតិថិជនឱ្យកាន់តែប្រសើរ និងពង្រីកចំណែកទីផ្សាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងពេលវេលាដ៏ពិសេសខណៈពេលដែលមានតម្រូវការពីអតិថិជន និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា កំពុងកើនឡើង។ ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé យល់អំពីសារៈសំខាន់នៃការនាំមុខគេនៅក្នុងទីផ្សារ តាមរយៈការរួមបញ្ចូលគ្នា និងការកែលម្អថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនដែលតែងតែផ្លាស់ប្តូរជានិច្ច។ កិច្ចសហប្រតិបត្តិការនេះគឺជាសក្ខីភាពមួយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ធនាគារ វឌ្ឍនៈ និងក្រុមហ៊ុន KOI Thé ដើម្បីជំរុញនវានុវត្តន៍ និងផ្តល់គុណតម្លៃជូនអតិថិជន ក្នុងរយៈពេលយូរអង្វែង៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ