Connect with us

ព័ត៌មានជាតិ

កុមារ ចូលចិត្តបរិភោគចំណីអាហារ និងភេសជ្ជៈផ្អែម ប្រឈមផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សុខភាព

បានផុស

នៅ

ផលិតផលនំផ្អែម និងភេសជ្ជៈអាចផ្ដល់ផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពអ្នកបរិភោគ បើសិនអាហារទាំងនោះ មានជាតិស្ករលើសកម្រិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា អ្នកដែលចូលចិត្តទទួលទានភេសជ្ជៈ​មានជាតិ​ផ្អែម និងជាតិកាហ្វេអ៊ីនលើសកម្រិត អាចបណ្ដាលឲ្យប៉ះពាល់ទៅលើអារម្មណ៍ឆាប់មួរម៉ៅ និងថប់អារម្មណ៍ខ្លាំង ដោយ​សារចង្វាក់បេះដូងដើរញាប់ និងអាការ:ធ្ងន់ធ្ងរអាចបណ្តាលឲ្យសន្លប់ ឬប្រកាច់ ជាដើម។ លោកក្រើនរំលឹកថា ក្នុងជីវភាព​រស់នៅប្រចាំថ្ងៃគួរជៀសវាងទទួលទានចំណីអាហារមានជាតិផ្អែមជ្រុល ដែលជាមូល​ហេតុងាយគ្រោះ​ថ្នាក់ដល់សុខភាព ជាពិសេសកុមារ។

កុមារងាយរងគ្រោះបំផុតបើសិនពួកគេមានទម្លាប់ទទួលទានរបស់ផ្អែមដូចជា ស្ករគ្រាប់ ស្ករផ្អែម ភេសជ្ជៈកំប៉ុង នំកញ្ចប់​ផ្អែម ឬស្ករសូកូឡា។ ផលិតផលទាំងនេះ អាចបង្កឱ្យកុមារ ងាយ ពុកធ្មេញ ដង្កូវស៊ីធ្មេញមានជំងឺធាត់ ជំងឺទឹកនោមផ្អែម​ទាំងវ័យកុមារ និងជំងឺ(មេតាប៉ូលីស)ផ្សេងៗទៀត។ នេះបើតាមការបញ្ជាក់របស់លោក លី សុវណ្ណ។

លោកបន្តថា សម្រាប់មនុស្សចាស់ អាហារនិងភេសជ្ជៈដែលមានជាតិផ្អែម ពិសេសភេសជ្ជ:ប៉ូវកម្លាំង មានជាតិកាហ្វេអ៊ីន និងជាតិស្ករច្រើនលើសលប់អាចលើសពី ១០ ស្លាបព្រាបាយ ដែលជាចំនួនលើសពីតម្រូវការស្ករ សម្រាប់រាងកាយ។ ដោយឡែកមនុស្សចាស់ដែលមានជាតិស្ករច្រើននៅក្នុងឈាមអាចប្រឈមនឹងបញ្ហាឡើងទម្ងន់បង្កឱ្យឡើងសម្ពាធឈាម កម្រិតជាតិខ្លាញ់កើនឡើងមានជំងឺបេះដូង ទឹកនោមផ្អែមវ័យឆាប់ចាស់ជាងអាយុ និងមានជំងឺមួយចំនួនទៀត។

ដូចគ្នានេះដែរ លោកឧកញ៉ា ហៃ លីអ៊ាង អគ្គនាយកសហគ្រាសផលិតឱសថ ប៉េប៉េអឹម បានប្រាប់កម្ពុជាថ្មីថា ចំណីអា​ហារ​កែច្នៃដាក់លក់នៅលើទីផ្សារបង្កផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកបរិភោគ និងងាយបង្កឱ្យកើត​មានជំងឺ​ទឹកនោម​ផ្អែម ចំពោះអ្នកដែលចូលចិត្តពិសាទឹកភេសជ្ជៈ និងផលិតផលប៉ូវកម្លាំងនានា។

​លោកឧកញ៉ា លើកឡើងទៀតថា មូលហេតុ​ដែលពលរដ្ឋ​ខ្មែរមានជំងឺ ពិសេសជំងឺទឹកនោមផ្អែមច្រើន ដោយសារការ​ផ្សព្វផ្សាយទូលំទួលាយអំពីផលិតផលភេសជ្ជៈ ឬថ្នាំប៉ូវកម្លាំងផ្សេងៗ។ លោកបញ្ជាក់ថា«ការផ្សព្វផ្សាយតែងពន្យល់ថា ថ្នាំទាំងអស់នោះ ញ៉ាំទៅជួយឱ្យមានថាមពល ប៉ុន្តែតាមពិតទៅ ថាមពលទាំងអស់នេះ បានមកពីជាតិស្ករ ហើយស្ករទាំងអស់នេះ គឺមានច្រើនហូសហេតុ»។

លោកឧកញ៉ា បានគូសបញ្ជាក់ថា ផលិតផលប៉ូវកម្លាំងមួយ១កំប៉ុង ស្មើនឹងកាហ្វេអ៊ិចប្រេសូ ៧កែវ ដែលបង្កឱ្យអ្នក​ពិសារទៅជាញ័របេះដូង ដោយសារជាតិស្ករមានកម្រិតហូសនៃការទទួល និងបញ្ចេញសារជាតិអង់សូលីន។

បើតាមលោកឧកញ៉ា ហៃ លីអ៊ាង នៅពេលដែលកើតជំងឺទឹកនោមផ្អែម អ្នកជំងឺអាចប្រឈមនឹងជំងឺឱកាសនិយម​ដទៃទៀត មានដូចជា ជំងឺលើសជាតិខ្លាញ់ ខ្លាញ់រុំបេះដូង ថ្លើម​ និងជំងឺផ្សេងៗទៀត។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា អាយុចាប់ពី ២០ឆ្នាំ ដល់ ៧៩ឆ្នាំ មានជាង ៤៣ម៉ឺននាក់ កំពុងរស់នៅជាមួយ​ជំងឺទឹកនោមផ្អែម ខណៈចំនួនអ្នកស្លាប់ដោយជំងឺនេះ កើនដល់ ៣,៣៦២នាក់ ឬប្រហែល ៣.៧៥ភាគរយ នៃចំនួន​អ្នកស្លាប់ប្រចាំឆ្នាំ។ នេះបើតាមទិន្នន័យចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ ២០២០៕

អត្ថបទ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម