Connect with us

ព័ត៌មានជាតិ

កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​ដ៏​ធំ​លំដាប់​ទី៤ នៅក្នុង​តំបន់​អាស៊ី

បានផុស

នៅ

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​អះអាង​ថា ​កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​ដ៏​ធំ ដែល​ស្ថិតនៅ​លំដាប់​ទី​៤ នៅក្នុង​តំបន់​អាស៊ី និង​លំដាប់​ទី​១០​នៅក្នុង​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ គោលនយោបាយ​ជាតិ​ស្តី​ពី​ដំឡូង​មី ២០២០-២០២៥​នៅ​ព្រឹក​ថ្ងៃទី​១៤​មករា​នេះ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​ការប្រកាស​ដាក់​ឲ្យ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូង​មី ២០២០-២០២៥ នេះ​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ទីតាំង​ផលិត កែច្នៃ និង​ជា​អ្នកផ្គត់ផ្គង់​ផលិតផល​ដំឡូង​មី​មួយ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​សម្រាប់​ទីផ្សារ​ពិភពលោក​។

លោក រដ្ឋមន្ត្រី​បាន​បន្ត​ថា ​ជាក់ស្ដែង​នៅក្នុង​ឆ្នាំនេះ ការប្រមូល​ផល និង​ការ​ផ្គត់ផ្គង់​មើមដំឡូង​មី​ស្រស់ ចូល​ទីផ្សារ​ពិភពលោក មាន​ចំនួន​រហូត​ទៅដល់​១២​លាន​តោន ពិសេស​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ខាងកើត​ដែល​ក្នុង​ចំណែក​នៃ​ការផ្គត់ផ្គង់​ទីផ្សារ​ទាំងនេះ កម្ពុជា​ជា​ប្រទេស​ផលិត​ដំឡូង​មី​ដ៏​ធំ ដែល​ស្ថិតនៅ​លំដាប់​ទី​៤ នៅក្នុង​តំបន់​អាស៊ី និង​លំដាប់​ទី​១០​នៅក្នុង​ពិភពលោក​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​គោលនយោបាយ​ជាតិ​នេះ មាន​គោលដៅ​សំខាន់​ចំនួន​៣ គឺ​ទី​១.​ការ​ផ្លាស់ប្តូរ​ពី​ផលិតកម្ម​ដំឡូង​មី​បែប​ប្រពៃណី​ឬ​គ្រួសារ ឲ្យ​ទៅ​ជា​ផលិតកម្ម​ដំឡូង​មី​បែប​ពាណិជ្ជកម្ម​ទី​២.​ការគាំទ្រ​ដល់​អ្នក​កែច្នៃ​ផលិតផល​ដំឡូង​មី​ឲ្យ​មាន​សក្តានុពល និង​ទាក់ទាញ​វិនិយោគ ដើម្បី​កែច្នៃ​ផលិតផល​ពី​ដំឡូង​មី ដែលមាន​តម្លៃបន្ថែម​ខ្ពស់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​និង​ទី​៣.​ការលើកកម្ពស់​ភាព​ប្រកួតប្រជែង​ពាណិជ្ជកម្ម តាមរយៈ​ការ​ជ្រៀតចូល និង​ចាប់យក​ចំណែក​ទីផ្សារ ដោយ​ផ្សារភ្ជាប់​ទៅនឹង​អន្តរ​វិស័យ​ដែល​ពាក់ព័ន្ធ​ក្នុងការ​នាំចេញ​។

ដំឡូង​មី បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ជីវភាព​ប្រជាជន​នៅ​តាម​ទី​ជនបទ និង​បង្កើត​ការងារ​ថ្មី ក៏ដូចជា​អភិវឌ្ឍន៍​វិជ្ជាជីវៈ​នៅក្នុង​ការ​ដាំដុះ ការ​ប្រមូល​ផល ការកែច្នៃ សម្រាប់​ការនាំចេញ ជាពិសេស​វា​ជា​ដំណាំ​ក​សិ​-​ពាណិជ្ជកម្ម​សម្រាប់​ការនាំចេញ និង​មិនមែន​ជា​អាហារ​មូលដ្ឋាន​សម្រាប់​ចិញ្ចឹមជីវិត​របស់​ប្រជាជន​កម្ពុជា​ឡើយ ប៉ុន្តែ​វា​ជា​ដំណាំ​សំខាន់​បំផុត​បន្ទាប់ពី​ស្រូវ ពោត និង​ស្រូវ​សាលី ហើយ​ត្រូវ​បាន​ដាំ​ដុះ​ដោយ​ប្រជាកសិករ​នៅ​តាម​ទី​ជនបទ និង​បាន​ក្លាយទៅជា​ដំណាំ​សក្តានុពល ដោយសារ​តំបន់​ដាំ​ដុះ និង​បរិ​មាណនៃ​ផលិតផល មានការ​ពង្រីក​ច្រើនឡើងៗ យ៉ាង​ឆាប់រហ័ស​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​តាមរយៈ​ការវិភាគ ដំណាំ​ដំឡូង​មី​ត្រូវបាន​គេ​រកឃើញថា ​បាន​ចូល​រួម​ចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ហេតុនេះ​ដើម្បី​ទាញយក​សក្តានុពល​នេះ កម្ពុជា​គួរតែ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ខ្សែ​ច្រវាក់​តម្លៃ​របស់ខ្លួន​ដោយ​ពង្រឹងសមត្ថភាព ដែលមាន​ស្រាប់​និង​បង្កើត​សមត្ថភាព​ថ្មី​ដើម្បី​ចាប់យក​កាលានុវត្តភាពទីផ្សារ ដែល​កំពុង​រីកចម្រើន​សម្រាប់​កំណើនសេដ្ឋកិច្ច​រួម​និង​ពង្រីក​សេដ្ឋកិច្ច​របស់ខ្លួន ក្នុងការ​ចូលរួម​ដើម្បី​សម្រេច​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ឆ្នាំ​២០៣០ និង​២០៥០​។

លោក រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា គោលនយោបាយ​ជាតិ​នេះ​គឺជា​ការចាប់ផ្តើម​នៃ​ដំណើរ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម ដែល​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​បន្ថែម​ប្រកបដោយ​បរិ​យាប​ន្ន​ដល់​កម្ពុជា​ក្នុង​បរិបទ​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប និង​គាំទ្រ​ដល់​ផែនការ​របស់​រាជរដ្ឋាភិបាល ឆ្ពោះទៅកាន់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅពេល​ខាងមុខ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១១ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម