Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល និងវិស័យឯកជនឯកភាព​ផ្តល់សាច់ប្រាក់​ ៧០ដុល្លារ​ ដល់កម្មករព្យួរការងារ

បានផុស

នៅ

រាជរដ្ឋាភិបាល និងវិស័យឯកជន បានឯកភាពគ្នាអនុវត្តនូវកិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ចំនួន៧០ដុល្លារអាមេរិក ក្នុង១ខែដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពីខែមេសា ឆ្នាំ២០២៣តទៅ ដោយអនុវត្តដូចក្នុង​អំឡុងវិបត្តិជំងឺ​កូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំត្រៀមសម្រាប់ការអនុវត្ត បើកផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត​ដែលត្រូវ​បាន​រោងចក្រព្យួរ​កិច្ចសន្យាការងារដោយវិបត្តិសេដ្ឋកិច្ចសកលនៅព្រឹកថ្ងៃទី០៧ខែមីនាឆ្នាំ២០២៣ ដោយមានការ​ចូលរួមពីលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងសមាគមនិយោជក ដែលពាក់ព័ន្ធនឹងវិស័យកាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង និងសំភារៈធ្វើដំណើរ និងកាបូប។

នៅក្នុងកិច្ចប្រជុំនោះភាគីពាក់ព័ន្ធបានឯកភាពគ្នាថា កិច្ចអន្តរាគមន៍ជួយផ្តល់សាច់ប្រាក់ចំនួន៧០ដុល្លារអាមេរិក ដល់កម្មករ កម្មការិនី ដែលត្រូវព្យួរការងារ ក្នុងនោះរាជរដ្ឋាភិបាលនឹងចូលរួមឧបត្ថម្ភជាទឹកប្រាក់ចំនួន៤០ដុល្លារ និងខាងរោងចក្រឧបត្ថម្ភចំនួន៣០ដុល្លារ។

កិច្ចប្រជុំបានលើកបង្ហាញនិន្នាការនៃការធ្លាក់ចុះការបញ្ជាទិញ ដោយសារកត្តា នៃការចាប់ផ្តើមនូវវិបត្តិសេដ្ឋកិច្ចសកល បង្កមកពីបញ្ហាសង្រ្គាមរុស្សី អ៊ុយក្រែន បន្ថែមទៅលើផលប៉ះពាល់ កន្លងមកពីវិបត្តិជំងឺកូវីដ-១៩ ផងនោះ។ ស្ថានភាពនៃការព្យួរកិច្ចសន្យាការងារបាននិងកំពុងបន្តកើនឡើង ហើយស្ថិតក្នុងស្ថានភាពមួយមិនប្រាកដប្រជា ដែលអាចនឹងវិលទៅប្រក្រតីភាពនៅពេលណានោះឡើយ។ បន្ថែមពីនេះការចំណាយផ្សេងៗក៏មិនទាន់អាចកាត់​បន្ថយបានសម្រាប់ការផលិត និងការនាំចេញ។

តំណាងវិស័យឯកជន បានថ្លែងអំណរគុណចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលតែងតែផ្តល់នូវការគិតគូខ្ពស់​ជួយសម្រួលដល់វិស័យឯកជន ដើម្បីអាចរក្សាលំនឹងអាជីវកម្មផលិតកម្មរបស់ខ្លួន ហើ យជួយដល់បងប្អូនកម្មករ​និយោជិតអាចរក្សាការងាររបស់ខ្លួន និងប្រាក់ចំណូលដោះស្រាយជីវភាពក្នុងពេលគ្រាមានវិបត្តិកើតឡើង។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ិត សំហេង បានអរគុណចំពោះវិស័យឯកជន ជាពិសេសដៃគូសមាគមនិយោជក ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ក្នុងអំឡុងពេលអនុវត្តនូវកញ្ចប់វិធានការរបស់រដ្ឋាភិបាល ១០ជុំកន្លងមក ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩។

បច្ចុប្បន្នរោចក្រប្រមាណជាង ៧០ បានបិទទ្វារ ធ្វើឱ្យប៉ះពាល់ដល់កម្មករកម្មការិនីជាង ៣ម៉ឺននាក់ បាត់បង់ការងារ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាឱកាសសម្តេចចូលរួមប្រារព្ធពិធី​អបអរសាទរទិវាអន្តរជាតិនារី ៨មីនា លើកទី១១២ នៅព្រឹកថ្ងៃទី ០៧ មីនា។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម