ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ ផ្តល់អាហារូបករណ៍១០០%ចំនួន១០០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនា គមន៍បានផ្តល់អាហារូបករណ៍១០០ភាគរយចំនួន១០០កន្លែងសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រសិក្សានៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជារយៈពេល៤ឆ្នាំ។
លោក ជា វា់ន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឲ្យដឹងនៅថ្ងៃទី១៤មករានេះថាក្រោមការយកចិត្តទុកដាក់ខ្ពស់លើការកសាងធនធានមនុស្សឆ្នើមនិងអនាគតយុវវ័យក្នុងយុគសម័យឌីជីថលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចផ្ដល់អាហារូបករណ៍១០០ ដែលមានឈ្មោះថា «អាហារូបករណ៍ទេពកោសល្យ ឌីជីថលតេជោ» ចំនួន១០០កន្លែងសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រចំនួន៣ទី១ទូរគមនាគមន៍និងបណ្ដាញទី២វិទ្យាសាស្ត្រកុំព្យូទ័រនិងទី៣ពាណិជ្ជកម្មអេឡិចត្រូនិចនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា បេក្ខជនជ័យលាភីម្នាក់ៗនឹងទទួលបានអាហារូបករណ៍ដែលមានតម្លៃសរុបប្រមាណ១៧០០០ដុល្លារសម្រាប់ការសិក្សារយៈពេល៤ឆ្នាំក្នុងនោះរួមមានប្រាក់ឧបត្ថម្ភ១២០ ដុល្លារក្នុងមួយខែ និង កុំព្យូទ័រចំនួន១គ្រឿងហើយនិស្សិតដែលរៀនចប់នឹងមានឱកាសចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍នេះត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់វិទ្យាសាស្ត្រនិងជាសិស្សឆ្នើមហើយសិស្សមានជីវភាពក្រីក្រនិងសិស្សនារីត្រូវបានលើកទឹកចិត្ត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេក្ខជនទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងដែលរៀបចំតាមប្រព័ន្ធកុំព្យូទ័រលើវិញ្ញាសាគណិតវិទ្យាតក្កវិទ្យា រូបវិទ្យានិងភាសាអង់គ្លេសហើយបេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍ខាងលើនេះសូមចុះឈ្មោះប្រឡងប្រជែងតាមគេហទំព័រចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១៤ខែកុម្ភៈឆ្នាំ ២០២១។
លោករដ្ឋមន្ត្រីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា «ក្មួយៗនឹងដាក់ពាក្យស្នើសុំប្រឡងប្រជែងអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោនឹងខិតខំប្រឹងប្រែងរៀនសូត្រអភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ ៖ សំអឿន
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់