Connect with us

ព័ត៌មានជាតិ

ក្រសួង​ប្រៃសណីយ៍​ ផ្តល់​អាហារូបករណ៍​១០០%​ចំនួន​១០០​កន្លែង​ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​

បានផុស

នៅ

ភ្នំពេញ ​៖ ​ក្រសួង​ប្រៃសណីយ៍​និង​ទូរ​គម​នា គម​ន៍​បានផ្តល់​អាហារូបករណ៍​១០០​ភាគរយ​ចំនួន​១០០​កន្លែង​សម្រាប់​សិស្ស​ថ្នាក់​បរិញ្ញាបត្រ​សិក្សា​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​រយៈពេល​៤​ឆ្នាំ​។

លោក ជា វា់ន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​មករា​នេះ​ថា​ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​កសាង​ធនធានមនុស្ស​ឆ្នើម​និង​អនាគត​យុវវ័យ​ក្នុង​យុគសម័យ​ឌីជីថល​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន បានសម្រេច​ផ្ដល់​អាហារូបករណ៍​១០០​ ដែល​មាន​ឈ្មោះថា​ «​អាហារូបករណ៍​ទេពកោសល្យ ឌីជីថល​តេ​ជោ​» ​ចំនួន​១០០​កន្លែង​សម្រាប់​សិស្ស​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៣​ទី​១​ទូរគមនាគមន៍​និង​បណ្ដាញ​ទី​២​វិទ្យាសាស្ត្រ​កុំព្យូទ័រ​និង​ទី​៣​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​នៅ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ​បេក្ខជន​ជ័យលាភី​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​ដែល​មាន​តម្លៃ​សរុប​ប្រមាណ​១៧០០០​ដុល្លារ​សម្រាប់​ការសិក្សា​រយៈពេល​៤​ឆ្នាំ​ក្នុង​នោះ​រួមមាន​ប្រាក់ឧបត្ថម្ភ​១២០ ដុល្លារ​ក្នុង​មួយ​ខែ​ និង​ កុំព្យូទ័រ​ចំនួន​១​គ្រឿង​ហើយ​និស្សិត​ដែល​រៀន​ចប់​នឹង​មាន​ឱកាស​ចូល​បម្រើ​ការងារ​នៅ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ​បេក្ខជន​ដែល​មានបំណង​ស្នើសុំ​អាហារូបករណ៍​នេះ​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ថ្នាក់​វិទ្យាសាស្ត្រ​និង​ជា​សិស្ស​ឆ្នើម​ហើយ​សិស្ស​មាន​ជីវភាព​ក្រីក្រ​និង​សិស្ស​នារី​ត្រូវបាន​លើកទឹកចិត្ត​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា បេក្ខជន​ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការ​ប្រលង​ដែល​រៀបចំ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​លើ​វិញ្ញាសា​គណិតវិទ្យា​តក្ក​វិទ្យា រូបវិទ្យា​និង​ភាសា​អង់គ្លេស​ហើយ​បេក្ខជន​ដែល​មានបំណង​ស្នើសុំ​អាហារូបករណ៍​ខាងលើ​នេះ​សូម​ចុះឈ្មោះ​ប្រឡងប្រជែង​តាម​គេហទំព័រ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ ២០២១​។

លោក​រដ្ឋមន្ត្រី​សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​ «​ក្មួយៗ​នឹងដាក់​ពាក្យ​ស្នើសុំ​ប្រឡងប្រជែង​អាហារូបករណ៍​ទេពកោសល្យ​ឌីជីថល​តេ​ជោ​នឹង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​អភិវឌ្ឍ​ចំណេះដឹង​របស់​ខ្លួន ​ដើម្បី​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​កម្ពុជា​ឆ្ពោះទៅ​សម្រេច​បាន​ចក្ខុវិស័យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម