ព័ត៌មានជាតិ
តឹកតាងបញ្ជាក់ទីតាំងប្រាសាទបុរាណ ៨ កន្លែងនៅខេត្តពោធិ៍សាត់
ជាខេត្តមួយមានប្រវត្តិសាស្ត្រពាក់ព័ន្ធជាច្រើន ហើយក៏នៅមិនឆ្ងាយពីអតីតរាជធានីអង្គរ បច្ចុប្បន្នខេត្តពោធិ៍សាត់មិនមានសេសសល់សំណង់ប្រាសាទបុរាណដែលនៅរូបរាងល្អសម្រាប់ទស្សនា ក្រៅពីសំណល់គ្រឹះខ្លះៗបង្ហាញពីទីតាំងប្រាសាទពីមុន។
លោក ជា សុភា ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ខេត្តពោធិ៍សាត់បានឲ្យកម្ពុជាថ្មីដឹងថា ទូទាំងខេត្តមានប្រាសាទចំនួន ៨ កន្លែងត្រូវបានចុះបញ្ជី ប៉ុន្តែប្រាសាទទាំងនោះបាក់បែកអស់ទៅហើយ។
លោក ជា សុភា បានបន្ថែមថា តាមរយៈភស្តុតាងគ្រឹះប្រាសាទបន្សល់ទុក អាចបង្ហាញបានថាទឹកដីខេត្តពោធិ៍សាត់ពីមុន ក៏ធ្លាប់មានការសាងសង់សំណង់ប្រាសាទបុរាណមួយចំនួនផងដែរ។
ទាក់ទងប្រាសាទបាក់បែកនៅសេសសល់ លោក ជា សុភា បានបញ្ជាក់ថា មន្ទីរនៅតែយកចិត្តទុកដាក់ថែរក្សាការពារ និងបានចុះបញ្ជីទុកជាបេតិកភណ្ឌជាតិផងដែរ។
ឯកសាររបស់មន្ទីរវប្បធម៌ខេត្តពោធិ៍សាត់បង្ហាញថា ប្រាសាទចំនួន ៨ នៅក្នុងខេត្តពោធិ៍សាត់មានឈ្មោះដូចជា៖
-ប្រាសាទ ព្រះធាតុ មានទីតាំងនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់
-ប្រាសាទ សុវណ្ណស្លាកែត មានទីតាំងនៅស្រុកក្រគរ ខេត្តពោធិ៍សាត់
-ប្រាសាទ ដូនអែប មានទីតាំង នៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ព្រះខាន់ មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ដូនអន មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ឥដ្ធស្រះរុន មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ ច្រប មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
-ប្រាសាទ បបុស្ស មានទីតាំងនៅស្រុកបាកាន ខេត្តពោធិ៍សាត់
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានឲ្យដឹងដែរថា ខេត្តពោធិ៍សាត់ក៏មានប្រវត្តិទាក់ទងការកសាងប្រាសាទអង្គរវត្តនៅខេត្តសៀមរាប។
ថ្លែងក្នុងសន្និសីទកាលពីម្សិលមិញនេះ លោក ខូយ រីដា បានអះអាងតាមតំណាលចាស់ៗពីបុរាណថា ដំបូងឡើងអង្គរវត្តត្រូវសាងសង់នៅក្នុងទឹកដីខេត្តពោធិ៍សាត់។
លោកបង្ហាញពីទីតាំងវត្តព្រះធាតុ នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ លោកថា ដំណើររឿងដោយសារខាងបុរសភ្នាល់ចាញ់នារីក្នុងការជីកស្រះដោយកំណត់ត្រឹមម៉ោង ៤ ផ្កាយព្រឹកចេញ ត្រូវជីកឲ្យហើយ។ ប៉ុន្តែដោយសារនារីលួចធ្វើគោមបង្ហោះមុនម៉ោង ហើយបុរសស្មានតែផ្កាយព្រឹកក៏ភ្នាល់ចាញ់នារីទៅ អីចឹងទើបបានគេលើកអង្គរវត្តទៅសង់នៅខេត្តសៀមរាប។
បន្ថែមការអះអាងនេះលោកអភិបាលខេត្ត ក៏លើកពីសសរអង្គរវត្តពីរនៅខេត្តពោធិ៍សាត់ជាតឹកតាងបញ្ជាក់ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២៤ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ