ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កុំយកប្រជាជនខ្មែរ ធ្វើតេស្ដថ្នាំដែលប្រទេសណាមួយផលិតបានឲ្យសោះ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាច់ខាតមិនត្រូវយកប្រជាជនខ្មែរ ធ្វើតេស្ដថ្នាំដែលប្រទេសណាមួយផលិតបាននោះទេ ហើយកន្លងមកសម្ដេច ធ្លាប់ចង្អុលមុខអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយរូប ដែលបម្រុងយកថ្នាំដែលប្រទេសមួយផលិតបាន មកសាកល្បងជាមួយប្រជាជនខ្មែរ។

នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងសុខាភិបាល នារសៀលថ្ងៃទី ៧ ខែមីនានេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នាពេលកន្លងមក អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលមួយរូប បម្រុងយកថ្នាំដែលប្រទេសមួយផលិតបាន មកសាកល្បងជាមួយប្រជាជនខ្មែរ ខណៈប្រជាជននៃប្រទេសនោះ មិនបានសាកល្បងប្រើប្រាស់ថ្នាំនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ពេលនោះ ដូចជាឯកឧត្ដម នុត សុខុម ធ្វើជារដ្ឋមន្ត្រី ស្រាប់តែប្រុងថា យកថ្នាំឯណាណោះ គេផលិតបាននៅប្រទេសមួយ ដែលខ្ញុំមិនបញ្ចេញឈ្មោះទេ គេយកមកសាកល្បងជាមួយប្រជាជនខ្មែរ ប្រជាជនយើង ប្រជាជនគេអត់បានសាកល្បងទេ មកចង់សាកល្បងប្រជាជនខ្មែរ ខ្ញុំថា ទេអត់បានទេ ខ្ញុំចង្អុលមុខ នុត សុខុម ថា អត់បានទេ អត់ព្រម មិនទទួលយកបានអាហ្នឹង»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កុំយកប្រជាជនខ្មែរ ទៅធ្វើតេស្ដសម្រាប់ឱសថដែលប្រទេសដទៃផលិតឲ្យសោះ។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះថា «កុំយកប្រជាជនខ្មែរ ធ្វើជាគេហៅថា ធ្វើតេស្ដសម្រាប់ ឱសថដែលគេផលិត ទុកឲ្យគេធ្វើតេស្ដសម្រាប់ខ្លួនគេទៅ ប្រជាជនគេ ហើយបើមានប្រសិទ្ធភាពហើយ ចាំយើងយកមក គេផលិតហើយ គេអត់ហ៊ានធ្វើតេស្ដប្រជាជនគេផង បញ្ជូនមកឲ្យខ្មែរ ខ្មែរប្រុងទទួល អាហ្នឹងខ្ញុំមិនលេងជាមួយទេ»៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ