ព័ត៌មានជាតិ
លោក ហ៊ុន ម៉ានី៖ ឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោកគឺបង្ហាញពីស្មារតីខ្មែរតែមួយ
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា អត្ថន័យធំនៃជ្រើសរើសការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេលើពិភពលោក ក្រោមការរៀបចំរបស់យុទ្ធនាការ Beyond the Game គឺដើម្បីបង្ហាញពីស្មារតីខ្មែរតែមួយ និងជាការលើកទឹកចិត្តដល់កីឡាករកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាពេលខាងមុខ។

ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី បានលើកឡើងដូច្នេះថា៖ «ការបំបែកឯតទគ្គកម្មបេះដូងច្រើនជាងគេនៅលើពិភពលោក ក្រោមការរៀបចំរបស់យុទ្ធនាការ Beyond The games គឺដើម្បីបង្ហាញពីស្មារតីខ្មែរអាចធ្វើបាន តាមរយៈការសម្រេចគោលដៅតែមួយ ដែលស្របតាមស្មារតីតែមួយ គោលបំណងតែមួយ ហើយចូលរួមដោយស័្មគ្រចិត្ត»។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការលះបង់ពេលវេលាជាមួយយុទ្ធនាការនេះ ដើម្បីមោទកភាពជាតិ និងបង្កើតអនុស្សាវរីយ៍ ក៏ដូចជាការចងចាំល្អៗដែលមិនអាចបំភ្លេចបានសម្រាប់ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងក្រោយពេលព្រឹត្តិការណ៍បានបញ្ចប់នៅកម្ពុជា។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ដែរថា អ្វីដែលជាបំណងប្រាថ្នារបស់សហភាពសហព័ន្ធយុវជនកម្ពុជាចំពោះកម្មវិធីនេះ គឺមិនខុសពីអ្វីដែលសហភាពសហព័ន្ធយុវជនកម្ពុជាធ្លាប់បានធ្វើកន្លងមកនោះទេ គឺការបណ្តុះស្មារតីនៃការរួបរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ធ្វើសកម្មភាពនានាដែលស្របជាមួយការរីកលូតលាស់ក្នុងសង្គម សំដៅជាប្រយោជន៍វិជ្ជមានដល់កម្ពុជា។
ជាមួយគ្នានេះ បើតាមលោក សុខ សប្បាយណា ប្រធានប្រតិបត្តិយុទ្ធនាការ Beyond the Game គោលបំណងនៃការបត់បេះដូងនេះ គឺដើម្បីអបអរសាទរភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជានៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ក្នុងនោះ ការបត់បេះដូងនេះទៀតសោត ជាការបង្ហាញពីទំហំទឹកចិត្ត និងសេចក្តីស្រលាញ់គាំទ្រដល់កីឡាករ-កីឡាការិនីកម្ពុជា ដែលខិតខំហ្វឹកហាត់តំណាងជាតិមាតុភូមិ ហើយក៏ជាឱកាសសម្រាប់សាធារណជន និងវិស័យឯកជន ចូលរួមបរិច្ចាគគាំទ្រដោយផ្ទាល់ដល់កីឡាករ-កីឡាការិនីកម្ពុជា។

លើសពីនេះ លោក សុខ សប្បាយណា លើកឡើងថា ក៏ជាវេទិកាក្នុងការផ្សារភ្ជាប់សាធារណជនជាមួយនឹងអត្តពលិកដែលមានពិការភាព ក៏ដូចជាវិស័យឯកជន ឬសប្បុរសជនរួមគ្នាតែមួយក្នុងបុព្វហេតុជាតិមាតុភូមិ ជាពិសេសការបង្ហាញ និងបញ្ជាក់ពីទឹកចិត្តរបស់ប្រទេសកម្ពុជាក្នុងនាមជាប្រទេសតូចតែមានបេះដូងធំផងដែរ៕


ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?