ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការងារស្នើលោកគ្រូអ្នកគ្រូបន្តពង្រឹងគុណភាពសិស្សឱ្យមានសមត្ថភាព ដើម្បីប្រឡងជាប់និទ្ទេសAឱ្យបានកាន់តែច្រើន
មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើឱ្យលោកគ្រូអ្នកគ្រូវិទ្យាល័យទាំង៥នៅក្នុងស្រុកបាធាយត្រូវបន្តពង្រឹងគុណភាពដល់សិស្សមានសមត្ថភាពទទួលបាន និទ្ទេសA ឱ្យមានអត្រាកាន់តែខ្ពស់ដើម្បីត្រៀមចូលរួមប្រណាំងប្រជែងជាមួយវិទ្យាល័យផ្សេងទៀតនៅទូទាំងខេត្តកំពង់ចាមសម្រាប់ឆ្នាំសិក្សា២០២៣នេះ។

ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំគ្រប់កម្រិតសិក្សាក្នុងវិស័យសាធារណៈ និងឯកជន
នៅទូទាំងស្រុកបាធាយ ចំនួន ១ ២០០នាក់នៅវិទ្យាស្ថានអន្តរជាតិបាធាយ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ លោក ហេង សួរ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា “គ្រូបង្រៀន” ប្រៀបដូចជាឆ្អឹងខ្នងនៃការអភិវឌ្ឍប្រទេសព្រោះថាគ្រូបង្រៀនជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ។ លើសពីនេះទៀត”ពាក្យថាគ្រូ” គឺជាគំរូដល់សិស្សទូទៅមិនថា សិស្សអ្នកមាន សិស្សអ្នកក្រ ឧកញ៉ា សេដ្ឋី ដើម្បីទទួលបានទាំងចំណេះដឹងនិងទំនុកចិត្ត សម្រាប់ជាទុនក្នុងការកសាងអនាគតមួយដ៏ល្អប្រពៃ។

លោក ហេងសួរ សូមលើកទឹកចិត្តឱ្យមានការបន្តការចូលរួមរបស់លោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំនៅតាមគ្រឹះស្ថានអប់រំដែលសុទ្ធតែជាកាតាលីករ ដ៏សំខាន់ក្នុងការជួយឱ្យគ្រឹះស្ថានអប់រំកសាងបាននូវកម្លាំងគ្រឹះដ៏រឹងមាំ មានសក្តានុពលក្នុងការជួយស្ថាបនានិងអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង។ លោក ហេង សួរ បានបន្តទៀតថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័សហើយមានឱកាសកសាងបាននូវធនធានមនុស្សគ្រប់ប្រភេទ ក្នុងមជ្ឈដ្ឋានសិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ពិសេសយើងមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋនិងឯកជនជាច្រើនដែលបានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សដើ
ម្បីចូលរួមដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេស។

បើតាមលោក អុន លាងអាន ប្រធានការិយាល័យអប់រំស្រុកបាធាយ ឱ្យដឹងថា នៅក្នុងស្រុកបាធាយ មានសាលាសរុប ៥៨កន្លែង ក្នុងនោះ សាលាបឋមសិក្សា៤៦កន្លែង អនុវិទ្យាល័យ ៧កន្លែង វិទ្យាល័យ ៥កន្លែងហើយមានអគារសិក្សាសរុបចំនួន ១៨២ខ្នង ស្មើនឹងចំនួន៨១៤បន្ទប់ ក្នុងនោះអគារជាអំណោយដ៏ថ្លៃថ្លា សម្តេចតេជោ ហ៊ុន សែន សរុបរួម៥៦ខ្នងស្មើនឹង៣០៧បន្ទប់៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ