Connect with us

ព័ត៌មានជាតិ

ម៉ាស៊ីន​លាងដៃ​អូ​តូ​ម៉ា​ទិ​ក​ចំនួន​១០៣​គ្រឿង​ ត្រូវ​បាន​ប្រគល់​ជូន​សាលាខេត្ត​តាកែវ

បានផុស

នៅ

តាកែវ ​៖ នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២០​នេះ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អនុញ្ញាត​ដល់​តំណាង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដើម្បី​ចូលជួប​សំណេះសំណាល និង​ប្រគល់​សម្ភារៈ​ម៉ាស៊ីន​លាងដៃ​អូ​តូ​ម៉ា​ទិ​ក ចំនួន១០៣​គ្រឿង​ដល់​សាលាខេត្ត​តាកែវ ដើម្បី​ទុក​ធ្វើការ​បែងចែក​ទៅតាម​សាលារៀន​នៅ​ទូទាំង​ខេត្ត ដែលជា​ផ្នែក​មួយ​សម្រាប់ ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កុំ​ឲ្យ​កើតមានឡើង​នៅក្នុង​សហគមន៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​មតិ​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ ​លោក អភិបាលខេត្ត ក៏បាន​ធ្វើការ​ជំរាប​ជូន​ថា នៅ​ខេត្តតាកែវ មាន​អ្នក​សង្ស័យ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១៨៨​នាក់ ដែល​១៨០​នាក់ បាន​វិល​ត្រលប់​មកពី​ប្រទេស​ថៃ និង​៨​នាក់​វិល​ត្រលប់​មកពី​ប្រទេស​វៀតណាម ហើយ​ដែល​ត្រូវ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡឺស័ក​នៅ​កន្លែង​ដែល​អាជ្ញាធរ​បាន​រៀប​ចំ និង​មួយចំនួន​បាន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ រហូតមកដល់​ពេលនេះ​ក្នុងចំណោម​ពួកគេ​ទាំងអស់​នោះ ​មាន​មនុស្ស​ចំនួន ១៣៨​នាក់ ហើយ​ត្រូវ​បានបញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​ទាំងស្រុង និង​បាន​យក​សំណាក​ពួកគេ​ចំនួន​២​ដង ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា លទ្ធផល​គឺ អវិជ្ជមាន​ទាំងអស់​។

​លោក អ៊ូច ភា ក៏បាន​បន្ថែមថា ចំពោះ​បញ្ហា​ការទប់ស្កាត់ និង​បង្ការ នូវ​ជំងឺ​កូ​វីដ​-១៩​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​ប្រកបដោយ​កិត្តិ​បណ្ឌិត សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានដាក់​ចេញ​នូវ​វិធានការ​បន្ទាន់ៗ ជាច្រើន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​កុំ​ឲ្យ​មាន​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ នៅក្នុង​សហគមន៍​របស់​យើង​ទាំងអស់ ជាពិសេស សម្ដេច​តេ​ជោ បាន​ទប់ទល់ និង​គ្រប់គ្រង​ស្ថានការណ៍​ព្រឹត្តិការណ៍​០៣ វិច្ឆិកា និង​ព្រឹត្តិការណ៍ ២៨​វិច្ឆិកា កាលពី​ឆ្នាំ​២០២០ បាន​ទាន់​ពេលវេលា ដែល​បាន​បិទ​បញ្ចប់​នាពេល​ថ្មីៗ​នេះ​។

ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ជំនួស​ឲ្យ​សិស្សានុសិស្ស ក៏​សូម​ធ្វើការ​ថ្លែងអំណរគុណ​ដ​ល់ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា ដែល​បាន​ផ្ដល់ជូន​នូវ​ម៉ាស៊ីន​លាងដៃ​ទំនើប ដើម្បី​ទុកដាក់​នៅតាម​សាលារៀន នៅក្នុង​ខេត្តតាកែវ គឺ​បាន​ចូលរួមចំណែក​មួយ​យ៉ាងសំខាន់ នៅក្នុង​ចូលរួម​ទប់ស្កាត់ និង​បង្ការ​ការ​រីក​រាលដាល​នៃ​ឆ្លង​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ កុំឱ្យ​កើតមានឡើង​នៅក្នុង​សហគមន៍​៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ១ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៨ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម