Connect with us

ព័ត៌មានជាតិ

ជលផលខេត្តស្ទឹងត្រែងនឹងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកលួចចូលនេសាទនៅអន្លង់អភិរក្សផ្សោត

បានផុស

នៅ

ខណ្ឌជលផលខេត្តស្ទឹងត្រែង បានប្រកាសចាត់វិធានផ្លូវច្បាប់ការចំពោះអ្នកនេសាទទាំងឡាយណាដែលលួចធ្វើការនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតមេគង្គ ខណៈអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតមេគង្គនៅខេត្តស្ទឹងត្រែងមានបីតំបន់ស្ថិតនៅក្នុងស្រុកសៀមបូក ដែលត្រូវរួមគ្នាអភិរក្សសត្វផ្សោតដ៏កម្រនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលបានបញ្ជាក់ថា៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានថតចម្លង អនុក្រឹត្យ​លេខ៤៧ របស់រាជរដ្ឋាភិបាល និងច្បាប់ជលផល ជូនទៅគ្រប់សាលាឃុំសង្កាត់ នៅក្នុងខេត្តទាំងអស់និងមន្ត្រីឆ្មាំ ដើម្បីជួយផ្សព្វផ្សាយបន្តទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែជ្រួតជ្រាបស្ដីពីការរួមគ្នាអភិរក្សសត្វផ្សោត។

លោកនាយខណ្ឌបន្តថា៖ នៅខេត្តស្ទឹងត្រែង អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានកំណត់តំបន់អភិរក្ស ចាប់ចេញពីក្បាលកោះស្រឡាយ ក្នុងស្រុកសៀមបូក ចាប់ពីក្រោមស្ពានមិត្តភាព កម្ពុជា-ចិន មេគង្គ ប្រមាណ ១គីឡូម៉ែត្រ ទៅបែកខាងក្រោម ដែលជាតំបន់អភិរក្ស និងតំបន់ស្នូលអចិន្ត្រៃយ៍ ក្នុងនោះនៅចំណុចអន្លង់ផ្សោត និងត្បូងខ្លា ដែលមានទំហ៊ំសរុប ១៣៨,៥ គីឡូម៉ែត្រក្រឡា ជាតំបន់ហាមឃាត់មិនឲ្យប្រជាអ្នកនេសាទចូលទៅធ្វើនេសាទដែលបង្កផលប៉ះពាល់ ដល់សត្វផ្សោត ហើយនាំគ្នា អនុវត្ត អនុក្រឹត្យនេះឲ្យ មានប្រសិទ្ធភាពបំផុត។ ហើយបើមានប្រជាអ្នកនេសាទណាចូលទៅលួចដាក់មងចងសន្ទូច ឬធ្វើនេសាទខុសច្បាប់នៅតំបន់អភិរក្សទាំងនោះត្រូវចាត់វិធានការតាមផ្លូវច្បាប់។

លោកគង់ថា៖ សមាជិកក្រុមប្រឹក្សាឃុំអូរម្រះ ស្រុកសៀមបូក បានបញ្ជាក់ថា៖ ការអភិរក្សសត្វផ្សោតមេគង្គនេះ មន្ត្រីឆ្នាំបានសហការជាមួយនឹងមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំបានចុះល្បាតជាប្រចាំ រួមជាមួយ បងប្អូនប្រជាអ្នកនេសាទ ចូលរួមអនុវត្ត ច្បាប់ជលផល ដើម្បីរួមគ្នាអភិរក្ស សម្បត្តិធនធានធម្មជាតិដ៏កម្រនេះ កុំឲ្យបាត់បង់តទៅទៀត ព្រោះកាលពីឆ្នាំ ២០២២កន្លងមកនៅតំបន់នេះ សត្វផ្សោតបានស្លាប់ចំនួន ៣រួចមកហើយ។

លោកបន្តថា៖ ជាមួយនឹងការចុះល្បាតនេះលោកនឹងផ្សព្វផ្សាយនូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៤៧ចុះថ្ងៃទី ២៧ កុម្ភៈឆ្នាំ ២០២៣ នេះ ឲ្យបងប្អូនប្រជាពលរដ្ឋយើងជាពិសេសប្រជាសហគមន៍នេសាទជួយផ្សព្វផ្សាយបន្តដើម្បីយើងរួមគ្នាអនុវត្ត អនុក្រឹត្យរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាព ក្នុងគោលបំណងការពារធនធានសម្បត្តិធម្មជាតិរបស់យើងដែលនៅសេសសល់ចុងក្រោយនេះគឺសត្វផ្សោតមេគង្គ នៅខេត្តស្ទឹងត្រែងនៅតាមអន្លង់អភិរក្សចំនួន ៣ គឺនៅអន្លុងកោះសន្ទក់ អន្លុង ត្បូងខ្លា និងអន្លង់កោះកូនសត្វ ប្រមាណ ជាង២០ ក្បាល់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា៖ ការអភិរក្ស ធនធានសម្បត្តិធម្មជាតិសត្វផ្សោតមេគង្គនៅខេត្តស្ទឹងត្រែងនេះមន្ត្រីខណ្ឌជលផលបានរៀបចំកម្លាំងមានចំនួន ២៨នាក់ ធ្វើការចុះល្បាតជាប្រចាំ និងធ្វើការផ្លាស់ប្ដូរវេនគ្នាដោយសហការជាមួយមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ និងប្រជាការពារនៅឃុំកោះព្រះ ឃុំអូរម្រះ និងឃុំសៀមបូក ស្រុកសៀមបូកខេត្តស្ទឹងត្រែង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម