ព័ត៌មានជាតិ
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង ៤០ម៉ឺននាក់មកលេងបុណ្យទន្លេ ខេត្តកំពង់ធំ
ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាង ៤០ម៉ឺននាក់ បានចូលរួមទស្សនានៅក្នុងពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ក្នុងរយៈពេល២ថ្ងៃដំបូង គឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៣។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ ឱ្យដឹងនាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ថា ក្នុងអំឡុងពេលនៃពិធីបុណ្យទន្លេលើកទី៧ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង ៤០ម៉ឺននាក់ មកលេងកំសាន្ត ក្នុងនោះនៅថ្ងៃទី៧ មានប្រមាណ ១៨ ៥០០នាក់ និងថ្ងៃទី៨ មានប្រមាណ ៣៨៥ ០០០នាក់។ លោកប្រធានមន្ទីរ បង្ហាញការរំពឹងទុកថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះនឹងទទួលបានភ្ញៀវទេសចរយ៉ាងតិច ១លាននាក់។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំមួយនេះ គឺមានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិតផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន ៣០០ស្តង់។ ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាពនៃវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថា ជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេសចរណ៍។

ក្រៅពីនេះ មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកំសាន្ត ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះនឹងបង្ហាញអំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលនៅសល់តែ ៥៧ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។

ភាពសប្បាយរីករាយទាំងអស់នេះ គឺដោយសារប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់ៗគ្នាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ធ្វើកម្ពុជាបើកទូលាយនូវដំណើរការសេដ្ឋកិច្ច លើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យកម្ពុជារៀបចំកម្មវិធីជួបជុំ បុណ្យជាតិ តាមទំនៀមទំលាប់ ប្រពៃណី គ្រប់ទីកន្លែង។ ទាំងអស់នេះ គឺជាការយកចិត្តទុករបស់ប្រមុខរាជរដ្ឋាភិបាល ដែលបង្កើននូវកិច្ចទំនាក់ទាំងជាតិ និងអន្តរ ជាពិសេសនោះ គឺការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស៕
អត្ថបទ៖ ឈាង មករា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៥ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត