ព័ត៌មានជាតិ
មកស្គាល់ស្ត្រី៦រូបដែលកាន់ជាអភិបាលក្រុង-ស្រុក-ខណ្ឌ នៅកម្ពុជា
ក្នុងវិស័យមុខងារសាធារណៈ ស្ត្រីបានកើនឡើងពី៣២% ក្នុងឆ្នាំ២០០៧ ដល់៤២% ក្នុង២០២១ ខណៈស្ត្រីក្នុងតួនាទីធ្វើសេចក្ដីសម្រេចបានកើនឡើងដល់២៦%។ ក្នុងនោះ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺមានស្ត្រីចំនួន២រូបកំពុងកាន់តួនាទីជាអភិបាលខេត្ត និងស្រ្តីចំនួន៦រូបកំពុងមានតួនាទីជាអភិបាលក្រុង-ស្រុក-ខណ្ឌ។

ស្ត្រីដែលជាអភិបាលខេត្តទាំង២រូប គឺលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុង និងលោកស្រី បាន ស្រីមុំ ជាអភិបាលខេត្តប៉ៃលិន។ ដោយឡែក ស្ត្រីដែលកំពុងធ្វើជាអភិបាលក្រុង-ស្រុក-ខណ្ឌ ទាំង៦ គឺរួមមាន៖
១) លោកស្រី គឹម ញឹប
លោកស្រី គឹម ញឹម គឺជាអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រកាសតែងតាំងជាអភិបាលខណ្ឌកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ជំនួសលោក នុត ពុធដារ៉ា។ មុនឡើងជាអភិបាលខណ្ឌ លោកស្រី គឹម ញឹប មានតួនាទីជាអភិបាលរងខណ្ឌ។

២) លោកស្រី ងិន ផលរ័ត្ន
លោកស្រី ងិន ផលរ័ត្ន ជាស្ត្រីដំបូងដែលបានប្រកាសតែងតាំងជាអភិបាលក្រុងបូកគោ ខេត្តកំពត ក្រោយក្រុងនេះបង្កើតឡើងកាលពីឆ្នាំ២០២១។ ដំបូងឡើយ លោកស្រី ងិន ផលរ័ត្ន គឺជាមន្ត្រីនៃក្របខណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្លាប់ធ្វើជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ណសារ និងជាអគ្គនាយិកានៃអគ្គនាយដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ។

៣) លោកស្រី ប៊ិន បូឡែន
លោកស្រី ប៊ិន បូឡែន ជាអភិបាលស្រុករុក្ខគិរី នៃខេត្តបាត់ដំបង ដែលបានប្រកាសតែងតាំងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០។

៤) លោកស្រី សេង ទៀង
លោក សេង ទៀង ជាស្ត្រីដំបូងដែលកាន់ជាអភិបាលស្រុកពាមរក៍ នៃខេត្តព្រៃវែង ដែលត្រូវបានប្រកាសតែងតាំងកាលពីឆ្នាំ២០១៧។

៥) លោកស្រី ទួត ហាទីម៉ា
លោកស្រី ទួត ហាទីម៉ា ដែលជាអតីតអភិបាលរងស្រុកស្រែអំបិល ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកថ្មបាំង នៃខេត្តកោះកុង កាលពីខែកញ្ញា ឆ្នាំ២០២២។

៦) លោកស្រី គង់ លឹមហូ
កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកស្រី គង់ លឹមហូ ដែលជាអតីតអភិបាលរងស្រុកឆ្លូង ត្រូវបានប្រកាសតែងតាំងអភិបាលស្រុកឆ្លូង ខេត្តក្រចេះ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន