ព្រះមហាក្សត្រ​ថ្វាយ​មហាកុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ដែល​បាន​យាង​ទៅ​កាន់​ទីឋាន​បរមសុខ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ​ថ្វាយ​មហាកុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ដែល​បាន​យាង​ទៅ​កាន់​ទីឋាន​បរមសុខ

Published

on

ព្រះករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្វាយ​ព្រះ​មហាកុសល ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ សម្តេច​ព្រះបរមរាមា នរោត្តម យុវនាថ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​ត្រូវ​បាន​យាង​ទៅ​កាន់​ទី​ឋាន​ព្រះ​បរមសុខ។

សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ទ្រង់​យាង​ចូល​ព្រះ​ទិវង្គត ក្នុង​ព្រះ​ជន្មាយុ ៧៨​ព្រះវស្សា នៅ​សហរដ្ឋអាមេរិក ដោយ​ព្រះ​ជរាពាធ នា​យប់​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០២១ (​ម៉ោង​នៅ​ប្រទេស​កម្ពុជា​)។

​សម្តេចព្រះ​បរមរាមា នរោត្តម យុវនាថ ជា​ព្រះរាជ​បុត្រា​ច្បង នៃ​ព្រះករុណា​ព្រះ​បាទ សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាពជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជា​ទី​គោរព សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ព្រះអង្គម្ចាស់​ក្ស​ត្រី ស៊ី​សុវត្ថិ ពង្ស​សាន​មុនី។

សម្តេចព្រះ​បរមរាមា ត្រូវជា​ព្រះរៀម​បង្កើត​មាតា​ទីទៃ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត៕

កែសម្រួលដោយ ៖ នាគព័ន្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម