ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល៖ «ឆ្នាំ ២០២៤ កម្ពុជានឹងរកថវិកាឲ្យបាន សាងសង់ផ្លូវនិងស្ពានឆ្លងទន្លេពីកំពង់ឆ្នាំងទៅកំពង់ធំ»
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានអះអាងក្នុងពេលចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ នេះថា «ឆ្នាំ ២០២៤ កម្ពុជានឹងរកថវិកាឲ្យបាន ដើម្បីសាងសង់ផ្លូវនិងស្ពានឆ្លងទន្លេពីកំពង់ឆ្នាំងទៅកំពង់ធំ»។
លោក ស៊ុន ចាន់ថុល ថ្លែងចំពោះមុខអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធ រួមទាំងពលរដ្ឋរាប់រយនាក់ថា សម្តេចតេជោបានចារឯកភាពរួចហើយលើគម្រោងសាងសង់ស្ពានិងផ្លូវពីកំពង់ឆ្នាំងទៅកំពង់ធំ និងជំរុញស្វះស្វែងរកថវិកាឲ្យបាន ដើម្បីឈានទៅបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ផ្លូវនិងស្ពានតភ្ជាប់ពីកំពង់ធំមកកំពង់ឆ្នាំងបានសិក្សាចប់សព្វគ្រប់ រួមទាំងផលប៉ះពាល់បរិស្ថាន គឺអត់មានប៉ះពាល់អីធ្ងន់ធ្ងរទេគឺអាចសាងសង់បាន។
បើតាមលោករដ្ឋមន្រ្តី ផ្លូវដែលគ្រោងសាងសង់មានប្រវែង ៥៨ គីឡូម៉ែត្រ និងស្ពានមានប្រវែងជាង ៣ ៣០០ ម៉ែត្រ ខណៈការសិក្សាពីមុនមានជាង ៣ ៩០០ ម៉ែត្រ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា តម្លៃក្នុងការសាងសង់សរុបប្រមាណជាង ២៥០ លានដុល្លារ ក្នុងនោះផ្លូវប្រហែល ១៥០លានដុល្លារអាមេរិក និងស្ពានប្រហែលជា ១០០លានដុល្លារអាមេរិក៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់