Connect with us

ព័ត៌មានជាតិ

គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះទទួលអំណោយពីសាខាកាកបាទក្រហមខេត្តតាកែវ

បានផុស

នៅ

នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកស្រី នូ សុវណ្ណនី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ និង លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ ទៅជូន និងចូលរួមរំលែកទុក្ខលំបាកដល់ក្រុមគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រួសាររងគ្រោះនោះ គឺលោក គង់ ចំរើន និងប្រពន្ធ ឈ្មោះ សាន ជុំ រស់នៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ដែលផ្ទះរបស់ពួកគាត់ត្រូវបានទុស្សេខ្សែភ្លើងឆេះអស់ផ្ទះមួយខ្នង(ផ្ទះឈើលើថ្មក្រោមទទឹង៧ម៉ែត្របណ្ដោយ៨ម៉ែត្រ) និងលុយ ទ្រព្យសម្បត្តិផ្សេងៗ កាលពីព្រឹកវេលាម៉ោង៦ព្រឹកថ្ងែទី១៤ ខែមករា ឆ្នាំ២០២១។

អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលយកទៅចែកជូននាឱកាសនោះរួមមាន៖ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផងដែរ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

Sokha Hotels

ព័ត៌មានពេញនិយម