Connect with us

ព័ត៌មានជាតិ

តើអាជ្ញាធរសវនកម្មជាតិមានប្រវត្តិ និងតួនាទី-ភារកិច្ចយ៉ាងដូចម្ដេច?  

បានផុស

នៅ

«សវនកម្ម»ជាការផ្ទៀងផ្ទាត់ ឬការត្រួតពិនិត្យឡើងវិញលើរបាយការណ៍ហិរញ្ញវត្ថុ ក៏ដូចជាបញ្ជីគណនេយ្យនៃប្រព័ន្ធគ្រប់គ្រងកិច្ចប្រតិបត្តិការ និងការត្រួតពិនិត្យក្រសួង-ស្ថាប័នគ្រប់គ្រង តាមរយៈការធ្វើសវនកម្មទូទៅ។ ក្នុងការធ្វើសវនកម្មនេះ គឺអាជ្ញាធរ​សវនកម្ម​ជាតិ ជាស្ថាប័នឯករាជ្យក្នុងការទទួលភារកិច្ចអនុវត្តមុខងារសវនកម្មរបស់ក្រសួង-ស្ថាប័នរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើអាជ្ញាធរសវនកម្មជាតិមានប្រវត្តិ និងតួនាទី-ភារកិច្ចយ៉ាងដូចម្ដេច?  

អាជ្ញាធរ​សវនកម្ម​ជាតិ គឺជា​ស្ថាប័ន​សវនកម្ម​កំពូលដែលមានភាពឯករាជ្យ​អំពី​កិច្ច​ប្រតិបត្តិការ​នៃ​ការងារ ជាពិសេសការធ្វើរបាយការណ៍ហិរញ្ញវត្ថុទៅកាន់រដ្ឋសភា ព្រឹទ្ធសភា និងចម្លងជូនរាជរដ្ឋាភិបាល។ អាជ្ញាធរ​សវនកម្ម​ជាតិ ត្រូវបានបង្កើតឡើងកាលពី​ឆ្នាំ​២០០១ ក្នុងអាណត្តិ​ទី២ ដើម្បីចូល​រួម​ចំណែក​ក្នុង​កម្មវិធី​កែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល សំដៅ​ឈាន​ទៅ​សម្រេច​បាន​គោល​នយោបាយ​អភិបាល​កិច្ច​ល្អ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កាត់​បន្ថយ​ភាព​ក្រីក្រ។

អាជ្ញាធរ​សវនកម្ម​ជាតិ ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ធ្វើ​សវនកម្ម​លើ​បណ្តាក្រសួង-​ស្ថាប័ន​រដ្ឋនានា រួមទាំងស្ថាប័ន​ហិរញ្ញវត្ថុ​រដ្ឋ​ចម្រុះ​ឯកជន សហគ្រាស​សាធារណៈ គ្រឹះស្ថាន​សាធារណៈ រដ្ឋបាល​រាជធានី-ខេត្ត និង​សេវាកម្ម​ចំពោះ​រាជ​រដ្ឋាភិបាល​តាម​កិច្ចសន្យា និង​បណ្ដា​អង្គការ​ផ្សេងៗទៀត។ ទន្ទឹមនេះ ក្នុងករណីដែលមានអង្គភាពណាមួយមានភាពមិនប្រក្រតីពាក់ព័ន្ធកិច្ចការបញ្ជីគណនេយ្យ ក៏ដូចជាការគ្រប់គ្រងរូបិយវត្ថុ ឬទ្រព្យសកម្ម គឺអាជ្ញាធរសវនកម្មជាតិ ត្រូវរាយការណ៍ទៅកាន់រដ្ឋសភា ព្រឹទ្ធសភា ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធចំពោះបញ្ហានេះ។

បន្ថែមពីនេះ អគ្គសវនករ ឬមន្ត្រីតំណាងនៃអាជ្ញាធរសវនកម្មជាតិ គឺមានសិទ្ធិអាចទៅអង្គភាពដែលត្រូវធ្វើសវនកម្ម មានសិទ្ធិឆែកឆេរដោយសេរីរាល់ឯកសារ របាយការណ៍ ឬទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់ក្រសួង-ស្ថាប័នទាំងនោះ ហើយ ក៏អាចពិនិត្យ ថតចម្លង ឬដកស្រង់ឯកសារពីរបាយការណ៍ណាមួយក៏បាន។ តែយ៉ាងណា មន្ត្រីតំណាងអាជ្ញាធរសវនកម្មជាតិ ដែលទទួលបានព័ត៌មានដោយផ្ទាល់ ឬប្រយោលក្នុងដំណើរការនៃការអនុវត្តមុខងារនេះ គឺមិនត្រូវផ្សព្វផ្សាយ ឬបកស្រាយ ឬផ្ដល់ព័ត៌មានទៅមជ្ឈដ្ឋានខាងក្រៅឡើយ។

បើទោះបីជាអាជ្ញាធរសវនកម្មជាតិ ជាស្ថាប័នសវនកម្មកំពូលក៏ដោយ តែប្រសិនបើក្នុងករណីចាំបាច់ ហើយមានសំណើរបស់គណៈកម្មការហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ឬសំណើគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា គឺរដ្ឋសភាមានសិទ្ធិជ្រើសរើសសវនករពិសេស ដើម្បីពិនិត្យឡើងនូវសកម្មភាព និងកិច្ចប្រតិបត្តិការរបស់អាជ្ញាធរសវនកម្មជាតិបាន។

ដោយឡែក រចនាសម្ព័ន្ធដឹកនាំនៃអាជ្ញាធរសវនកម្មជាតិ គឺដឹកនាំដោយអគ្គសវនករមួយរូប អមដោយអគ្គសវនកររងចំនួនពីររូប ដែលត្រូវតែងតាំងដោយព្រះរាជក្រឹត្យតាមសំណើរបស់រាជរដ្ឋាភិបាល ហើយត្រូវមានការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភាតាមសំឡេងភាគច្រើនដាច់ខាត។ អគ្គសវនករ និងអគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ ទទួលអាណត្តិតែងតាំងរយៈពេល៥ឆ្នាំ ហើយអាចបន្តការតែងតាំងជាថ្មីបាន។

ឥស្សរជនដែលត្រូវបានតែងតាំងជាអគ្គសវនករ-អគ្គសវនកររង គឺត្រូវមានសញ្ជាតិខ្មែរពីកំណើត មានសញ្ញាបត្រថ្នាក់ឧត្តមសិក្សាឡើងលើផ្នែកគណនេយ្យ ឬសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ ឬច្បាប់ ឬពាណិជ្ជកម្ម ហើយមានបទពិសោធយ៉ាងតិច ១០ឆ្នាំ។ បច្ចុប្បន្ននេះ លោកស្រី សោម គីមសួគ៌ កំពុងកាន់តួនាទីជាអគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះ។ បន្ថែមពីនេះ លោកស្រី សោម គីមសួគ៌ ក៏កំពុងមានតួនាទីជាសមាជិកានៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥៧ នាទីutes មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម២ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម