ព័ត៌មានជាតិ
ប្រើកូនទិញស្រាមិនបានក្លាយជាអំពើហិង្សាក្នុងគ្រួសារ
មនុស្សចំនួន៣នាក់ បានរងរបួស និងត្រូវបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យ ហើយម្នាក់ទៀតត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅចំការម្លិះ នាភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ម៉ៅ សឿត អធិការនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា អ្នករងរបួសទី១ឈ្មោះ យាំ សេងលី ភេទប្រុសអាយុ៤០ឆ្នាំ។ ទី២ជាប្រពន្ទ យាំ សេងលី និងទី៣ជាកូន។
លោកថា មូលហេតុដែលនាំឲ្យកើតជាអំពើហឹង្សាក្នុងគ្រួសារនេះ គឺផ្តើមឡើងដោយជនរងគ្រោះ ឈ្មោះយាំ សេងលី បានប្រើកូនប្រុសឲ្យទៅទិញស្រា ប៉ុន្តែកូនប្រុសមិនទៅក៏ទាញដំបងវាយកូន។
ពេលនោះប្រពន្ធឃើញ ក៏សួរនាំ ធ្វើឲ្យឈ្មោះ យាំ សេងលី ទាញដំបងវាយប្រពន្ធចំចង្កេះបណ្តាលឲ្យដួល។ឃើញដូច្នេះឈ្មោះ ខាត់ ឌួក ភេទប្រុស អាយុ២០ឆ្នាំ ដែលត្រូវជាប្អូនថ្លៃ យាំ សេងលី ឃើញយាំ សេងលី វាយក្មួយ និងបងស្រីនៅនឹងមុខបែបនេះ ក៏ទាញកាំបិតបុ័ងតោ កាប់ទៅលើ យាំ សេងលី ត្រូវចំសៀតថ្កា ខាងឆ្វេង និងក ដៃឆ្វេង រួចគេចខ្លួនបាត់។ បានមួយសន្ទុះនគរបាល ប៉ុស្តិ៍ព្រែកថ្មី បានតាមចាប់ខ្លួនជនបង្ករួចបញ្ជូនអ្នករងគ្រោះទៅធ្វើការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខណ្ឌច្បារអំពៅ។ ចំណែកជនបង្កត្រូវបញ្ជូនទៅតុលាការ៕
អត្ថបទ ៖ នរា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ