ព័ត៌មានជាតិ
ព្រះសង្ឃខ្មែរ ចំនួន៦អង្គ ត្រូវអាជ្ញាធរថៃ ចាប់ផ្សឹក
ព្រះសង្ឃខ្មែរ ចំនួន ៦ អង្គ ដែលលបឆ្លងដែនចូលក្នុងប្រទេសថៃ ដោយគ្មានច្បាប់អនុញ្ញាតត្រូវបានតម្រួតថៃឃាត់ខ្លួន ព្រមទាំងបានចាប់ផ្សឹកទាំងអស់ ខណៈដែលព្រះសង្ឃទាំងអស់កំពុងបន្តដំណើរតាមរថយន្តមួយគ្រឿង ចេញពីខេត្ត សុរ៉ាតថានី ឆ្ពោះទៅកាន់ទីក្រុងបាងកក ក្នុងគោលបំណង រកផ្លូវវិលត្រឡប់មកកម្ពុជាវិញ ប៉ុន្តែត្រូវបានក្រុមតម្រួតថៃ ឃាត់ខ្លួនតែម្តង ។
ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ នេះ លើកំណាត់ផ្លូវ កានក្សេនក្នុងស្រុកថាសែន ខេត្តឈុំផន ខណៈដែលមានការសង្ស័យទៅលើរថយន្តតួរីស ពណ៌ ស មួយគ្រឿង ពាក់ស្លាកលេខ ទីក្រុងបាងកក ដែលមានដឹកព្រះសង្ឃចំនួន៦ អង្គ នៅក្នុងរថយន្តនោះ ។
ក្រោយពីបានសាកសួរទើបដឹងថា ព្រះសង្ឃទាំងអស់ គឺជាសង្ឃខ្មែរ បានមករស់នៅក្នុងទឹកដីថៃរយៈពេល ៣ ឆ្នាំ មកហើយ ដោយដំបូង បានចូលទៅរស់នៅក្នុងវត្តយ៉ានថា នាទីក្រុងបាងកក ដោយសារតែទីអារាមនេះ មានព្រះសង្ឃខ្មែរគង់នៅច្រើន ហើយក្រោយមកក៏បាននិមន្តទៅកាន់ខេត្ត សុរ៉ាតថានី ដើម្បីបិណ្ឌបាតយកបច្ច័យបន្តទៀត ។
ព្រះសង្ឃទាំងអស់បានសារភាពបន្តថា ដោយសារបញ្ហាកូវីដ ទើបព្រះសង្ឃទាំងអស់បានមូលមតិថា នឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ទើបបានជួលរថយន្តតួរីសមួយគ្រឿងនេះ ក្នុងតម្លៃ ១ ម៉ឺន បាត ដោយបានកក់មុន ចំនួន ៦ ០០០ បាតសិន ដើម្បីឱ្យជូនចេញពីខេត្ត សុរ៉ាតថានី ទៅកាន់វត្ត យ៉ាងថា ស៊ីចំរើន ដែលជាទីកន្លែងធ្លាប់រស់នៅទីក្រុងបាងកក បណ្តោះអាសន្ន ទើបរកផ្លូវវិលទៅកម្ពុជា ប៉ុន្តែ ត្រូវបានតម្រួតចាប់តែម្តង ។
ក្រោយពេលត្រួតពិនិត្យ គឺនៅលើខ្លួនប្រាណព្រះសង្ឃ មានតែឆាយ៉ា សម្គាល់ថា ជាសង្ឃខ្មែរតែប៉ុណ្ណោះ ដោយគ្មានលិខិតស្នាម និងច្បាប់អនុញ្ញាត ឱ្យឆ្លងដែនចូលមកកាន់ប្រទេសថៃឡើយ ព្រមទាំងមានលុយជាច្រើន ដែលភាគច្រើន គឺជាប្រភេទក្រដាសប្រាក់ ២០ បាត ដែលបានមកពីការបិណ្ឌបាត ដោយឡែកអ្នកបើកបររថយន្តឈ្មោះ វិសន ឆៃភូមិ អាយុ ៣៩ ឆ្នាំ ជាអ្នករស់នៅស្រុកហាតយ៉ៃ ខេត្តសុងខ្លា ក៏មានលុយចំនួន ៦ ០០០ បាតដែរ ដែលជាលុយរបស់ព្រះសង្ឃកក់ថ្លៃរថយន្តមុន ។
បន្ទាប់មក គឺនៅថ្ងៃដដែល ព្រះសង្ឃទាំង ៦ អង្គ ត្រូវបានផ្សឹកជាពលរដ្ឋធម្មតា ព្រមទាំងបានធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ មុនពេលអនុញ្ញាតឱ្យវិលចូលមកកម្ពុជាវិញ ដោយឡែកអ្នកបើកបរត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
អទ្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង