Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនក្រេឌីតប្យួរ៉ូ ខេមបូឌា និងក្រុមហ៊ុនក្រេឌីតប្យួរ៉ូសិង្ហបុរី ធ្វើការសម្ពោធជាផ្លូវការ លើគម្រោងការផ្ដល់សេវាចែករំលែកព័ត៌មានឥណទានឆ្លងតំបន់រវាងប្រទេសទាំងពីរ

បានផុស

នៅ

ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​ផ្ដួចផ្ដើម​រួម​គ្នា​ជាមួយ​នឹង ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ​សិង្ហបុរី ភី​ធី​អ៊ី អិ​ល​ធី​ឌី (CBS) ដែល​ឋិត​នៅក្រោម ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ​អាស៊ី លីមីត​ធី​ត (CBA) ក្នុង​ការ​សម្ពោធ​ជា​ផ្លូវការ​លើ​គម្រោង​ការ​ផ្តល់​សេវា​ចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​តំបន់​រវាង​ប្រទេស​ទាំងពីរ។ ការ​សម្ពោធ​ជា​ផ្លូវការ​នេះ ត្រូវ​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​ទី ០៨ ខែ​មីនា ឆ្នាំ ២០២៣ នៅ​សណ្ឋាគារ ផាក​រ៉ូ​យា​ល់ ខូ​លិច​សិន ម៉ា​រី​ណា ប៊េ នៅ​ប្រទេស​សិង្ហ​បុរី នៅ​ក្នុង​កម្មវិធី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ នៃ​ការ​ផ្តល់​សេវា​ចែករំលែក​របាយការណ៍​ឥណទាន​រវាង​ប្រទេស​ទាំងពីរ ដោយមាន​ការ​ចូលរួម​ពី​អាជ្ញាធរ នៃ​ធនាគារ​កណ្ដាល​ទាំងពីរ និង​ក្រុមហ៊ុន​ចែក​រំលែក​របាយការណ៍​ព័ត៌មាន​ឥណទាន​របស់​ប្រទេស​ទាំងពីរ ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​ជាច្រើន​ផង​ដែរ។

From left to right:
Mr. William Lim, Executive Director, Credit Bureau Singapore and Mr. Sothearoath Oeur, Chief Executive Officer, Credit Bureau Cambodia
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​មានការ​កើន​ឡើង​ទៅ​លើ​លំហូរ​ចល័ត​ការងារ​ទូទាំង​សកលលោក ក្នុង​នោះ​ដែរ គម្រោង នៃ​ការ​ផ្តល់​សេវា​ចែករំលែក​ព័ត៌មាន​ឥណទាន​ឆ្លង​តំបន់​បាន​ក្លាយ​ជា​បញ្ហា​ដ៏​សំខាន់​មួយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ ខណៈ​ពេល​បុគ្គល​ម្នាក់ៗ​មាន​សិទ្ធ​ស្នើសុំ របាយការណ៍​ឥណទាន​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចែករំលែក​ព័ត៌មាន​ឥណទាន​នៅក្នុង​ប្រទេស​កំណើត​របស់​គេ ហើយ​ត្រូវ​បញ្ជូន​ទិន្នន័យ​ព័ត៌មាន​ឥណទាន​ទាំងនោះ​ទៅកាន់​និយោជក​របស់​គេ​ដែល​នៅ​ប្រទេស​ដទៃ​ទៀត។

From left to right:
Mr. William Lim, Executive Director, Credit Bureau Singapore and Mr. Sothearoath Oeur, Chief Executive Officer, Credit Bureau Cambodia

ការ​ផ្ដួចផ្ដើម​នេះ​បាន​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​របស់​ស៊ី​ប៊ី​អេស និង ស៊ី​ប៊ី​ស៊ី អាច​មាន​លទ្ធភាព​ក្នុង​ការ​ចេញ​របាយការណ៍​ឥណទាន បន្ទាប់ពី​មាន​ការ​ស្នើ​សុំ​ពី​បុគ្គល​ម្នាក់​នោះ ក្នុង​ករណី​ទី​មួយ​គឺ​នៅ​ពេល​ដែល​បុគ្គល​ម្នាក់​ធ្វើការ​ស្នើសុំ​ត្រួត​ពិនិត្យមើល​លើ​លទ្ធភាព​ទទួល​បាន​ឥណទាន​របស់​គេ​ជាមួយ​ស្ថាប័ន​នោះ និង​ទី​ពីរ​នៅ​ពេល​បុគ្គល​ម្នាក់​បាន​ដាក់​ពាក្យ​ធ្វើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ​ដោយ​ស្ថិត​នៅ​ក្រោម​លក្ខន្តិកៈ​ត្រឹមត្រូវ និង​សមស្រប ដែល​តម្រូវ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​របាយការណ៍​ឥណទាន​តាម​លក្ខខណ្ឌ​ការងារ។ ការ​ទទួល​បាន​ព័ត៌មាន​ឥណទាន​នេះ នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទទួល​បាន​ការ​ត្រួតពិនិត្យ​លើ​លទ្ធភាព​ឥណទាន​របស់​បុគ្គល​ម្នាក់ៗ​បាន​កាន់តែ​ច្បាស់លាស់ និង​ជាក់លាក់ មុន​ពេល​ធ្វើការ​ផ្ដល់​ផលិតផល​ឥណទាន​ផ្សេងៗ នៅ​ក្នុង​ប្រទេស​ទាំងពីរ និង​នៅ​ពេល​ទទួល​បាន​ឧកាស​ការងារ ទោះបី​នៅ​ប្រទេស​កម្ពុជា ឬ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី​ក៏ដោយ ក៏​បុគ្គល​ម្នាក់ៗ​មានលទ្ធភាព​ទទួល​បាន​របាយការណ៍​ឥណទាន ដើម្បី​ត្រួតពិនិត្យ​ប្រវត្តិ​របស់​ខ្លួន​ដែរ។

From left to right:
Mr. William Lim, Executive Director, Credit Bureau Asia
Mr. Sopnendu Mohanty, Chief Fintech Officer, Monetary Authority of Singapore
Ms. Ong Ai Boon, Representative, Association of Banks in Singapore
Dr. Serey Chea, Chairwoman, Credit Bureau Cambodia
Mr. Vincent Lim, Chairman, Credit Bureau Singapore
H.E. Sovannorak Rath, Assistant Governor and Direct General of Banking Supervision, National Bank of Cambodia
Mr. Oeur Sothearoath, Chief Executive Officer, Credit Bureau Cambodia

លោកជំទាវបណ្ឌិត​ ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា មាន​ប្រសាសន៍​ថា «​ការពិត​ណាស់​ដែល ធនាគារ​ជាតិ នៃ​កម្ពុជា និង​អាជ្ញាធរ​រូបិយវត្ថុ នៃ​ប្រទេស​សិង្ហបុរី ធ្វើការ​គាំទ្រ និង​ជ្រោមជ្រែង​លើ​គំនិត​ផ្ដួចផ្ដើម​ដ៏​ធំ​នេះ ដើម្បី​ពង្រឹង​លទ្ធភាព​ដល់​សាធារណជន​ក្នុង​ការ​គ្រប់គ្រង​លើ​ព័ត៌មាន​ឥណទាន​ផ្ទាល់ខ្លួន​ដែល​ជា​លក្ខណៈ​ឆ្លង​តំបន់។ ការិយាល័យ​ឥណទាន​ទាំងពីរ បាន​ធ្វើការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញទំហឹង ដើម្បី​ឲ្យ​ការ​សហការ​លើ​គម្រោង​នេះ អាច​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​បាន​ជា​ផ្លូវការ ដែល​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន ទៅកាន់​ធុរកិច្ច ក៏ដូចជា​ចំពោះ​បុគ្គល ដែល​មកពី​ប្រទេស​កម្ពុជា និង​ប្រទេស​សិង្ហបុរី ដើម្បី​បង្កើត​ឱកាស​ឲ្យ​កាន់តែ​ច្រើន​ដល់​ពួកគេ។ នេះ​គ្រាន់តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ហើយ​យើង​សង្ឃឹម​ថា យើង​នឹង​អាច​ពង្រីក​កិច្ចសហការ​របស់​យើង ទៅកាន់​ការិយាល័យ​ឥណទាន​ផ្សេងទៀត​នៅ​ក្នុង​តំបន់​អាស៊ាន»។

បន្ទាប់ពី​របាយការណ៍​ឥណទាន​បាន​ផ្តល់​ជូន​ទៅ​ស្ថាប័ន​ហិរញ្ញវត្ថុ​ជា​សមាជិក និង​ក្នុង​គោលបំណង​ដែល​បាន​រៀបរាប់​ខាងលើ បុគ្គល​ម្នាក់ៗ នឹង​ទទួល​បាន​របាយការណ៍​ឥណទាន​មួយ​ច្បាប់​ដូចគ្នា​ដែរ ដើម្បី​ធ្វើជា​ឯកសារយោង ក្នុង​ករណី​ថា ប្រសិន​បើ​បុគ្គល​ម្នាក់​នោះ រក​ឃើញ​ថា​ទិន្នន័យ​នៅ​លើ​របាយការណ៍​ឥណទាន​របស់​គេ​ណាមួយ​មិន​ត្រឹមត្រូវ នោះ​ដំណើរការ នៃ​ការ​ស្នើ​សុំ​ធ្វើការ​កែប្រែ នឹង​ត្រូវ​បាន​ធ្វើការ​តាមដាន​លើ​ការ​ស្នើ​សុំ​កែប្រែ​របស់​បុគ្គល​ផ្ទាល់។

ទាំង​ក្រុមហ៊ុន ស៊ី​ប៊ី​អេស និង​ស៊ី​ប៊ី​ស៊ី នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​ធានា​ថា​គម្រោង​នេះ​ដំណើរការ​ស្រប​ទៅ​តាម​ក្របខណ្ឌ ផែនការ​ការងារ ក៏ដូចជា​លក្ខខណ្ឌ​ផ្សេងៗ​របស់​និយ័តករ​ផងដែរ។ ដោយ​ក្រុមហ៊ុន​ទាំងពីរ នឹង​ផ្តល់​នូវ​ទិដ្ឋភាព​កាន់តែ​ច្បាស់លាស់ លើ​លទ្ធភាព​ទទួល​បាន​ឥណទាន​សម្រាប់​អ្នក​ទើប​ចូល​ទៅ​ប្រទេស​ថ្មីៗ ហើយក៏​ដើម្បី​ផ្សារភ្ជាប់​នូវ​ចន្លោះប្រហោង​រវាង​អ្នក​ផ្តល់​ឥណទាន និង​និយោជក ដែល​កំពុង​ជួបប្រទះ​បញ្ហា​លើ​ដំណើរការ​ត្រួតពិនិត្យ លើ​ព័ត៌មាន​​របាយការណ៍​របស់​បុគ្គល​ម្នាក់​ដែល​ទើប​ផ្លាស់ប្ដូរ​ទៅ​ប្រទេស​ណាមួយ។

លោក William Lim ជា​ប្រធាន​នាយក​ប្រតិបត្តិ​របស់ ស៊ី​ប៊ី​អេស បាន​លើក​ឡើង​ថា «​ស៊ី​ប៊ី​អេស បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​ការ​ទទួល​បាន​ឥណទាន​នៅ​ប្រទេស​សិង្ហបុរី ក្នុង​រយៈពេល ២ ទសវត្ស​កន្លង​មក​នេះ។ យើង​ជឿ​ថា គំនិត​ផ្ដួចផ្ដើម​គម្រោង​ថ្មី​នេះ នឹង​ជួយ​កសាង និង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ឥណទាន​របស់​ការិយាល័យ​ឥណទាន​ទាំងពីរ​ឲ្យ​កាន់តែ​មាន​វឌ្ឍនភាព។ កិច្ចសហការ​នេះ គឺជា​ជំហាន​វិជ្ជមាន​ដំបូង ក្នុង​ដំណើរការ​ផ្លាស់ប្ដូរ​ទិន្នន័យ​ឆ្លងដែន​ទៅវិញទៅមក ដើម្បី​ការ​ទទួល​បាន​ឥណទាន​កាន់តែ​ទូលំទូលាយ សម្រាប់​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស ទាំង​ក្នុងស្រុក ក៏ដូចជា​ក្រៅ​ប្រទេស​ផង​ដែរ​។ យើង​សង្ឃឹម​ថា​នេះ​ជា​គម្រោង​មួយ​ក្នុងការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចសហការ​ទ្វេភាគី​ផ្សេងៗ​ទៀត ដើម្បី​ពង្រឹង​សមត្ថភាព​គ្រប់គ្រង​ហានិភ័យ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ដែល​ជា​សមាជិក​របស់​យើង នៅ​ពេល​អនុលោម​តាម​លក្ខខណ្ឌ​ត្រឹមត្រូវ»។

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ក្រេ​ឌី​ត​ប្យួ​រ៉ូ​ខេ​ម​បូ​ឌា បាន​បញ្ជាក់​ផង​ដែរ​ថា «​នេះ​ជា​សមិទ្ធផល​ដ៏​ធំធេង​មួយ​របស់​យើង​ក្នុង​ការ​សម្ពោធ​ជា​ផ្លូវការ​លើ​គម្រោង​ប្រព័ន្ធ​ចែករំលែក​ឥណទាន​ឆ្លង​តំបន់ ដែល​យើង​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ចែករំលែក​ព័ត៌មាន​ឥណទាន​របស់​ប្រទេស​សិង្ហ​បុរី។ យើង​ជឿជាក់​ថា គម្រោង​នេះ នឹង​អាច​ផ្តល់​ជា​ប្រយោជន៍​ទាំង​ចំពោះ​អ្នក​ខ្ចី ក៏ដូចជា​អ្នក​ផ្តល់​កម្ចី​នៅ​ក្នុង​ប្រទេស​ទាំងពីរ​។ ហើយ​គម្រោង​មួយ​នេះ​ដែរ នឹង​ក្លាយ​ជា​គំនិត​ផ្ដួចផ្ដើម​គំរូ នៅ​ក្នុង​តំបន់»។

ក្រុមហ៊ុន​ចែករំលែក​ព័ត៌មាន​ឥណទាន​ទាំងពីរ សង្ឃឹម​យ៉ាង​មុតមាំ​ថា គំនិត​ផ្ដួចផ្ដើម​នេះ​នឹង​ជួយ​ជំរុញ​បន្ថែម​លើ​វិវឌ្ឍនភាព​វិស័យ​ទាំងមូល មិនតែប៉ុណ្ណោះ​គម្រោង​នេះ​នឹង​ក្លាយ​ជា​ពុម្ព​គំរូ​មួយ​សម្រាប់​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ចែករំលែក​ព័ត៌មាន​ឥណទាន​អន្តរជាតិ​ផ្សេងទៀត ដើម្បី​ជួយ​ឲ្យ​អ្នក​ផ្តល់​សេវា​ឥណទាន ឬក៏​និយោជក​ទាំងឡាយ ទទួល​បាន​ទិដ្ឋភាព​ច្បាស់លាស់​ជាង​មុន ក្នុង​ការ​ស្វែងយល់ ត្រួតពិនិត្យ​លើ​លទ្ធភាព​ទទួល​បាន​ឥណទាន និង​ប្រវត្តិ​របស់​បុគ្គល​ម្នាក់៕

សម្រាប់​ព័ត៌មាន​បន្ថែម ប្រទេស​កម្ពុជា សូម​ទំនាក់ទំនង​មកកាន់ ៖

Mr Prashanta Pradhan, Email: [email protected]

សម្រាប់​ព័ត៌មាន ប្រទេស​សិង្ហបុរី សូម​ទំនាក់ទំនង​មកកាន់ ៖

Ms Koh Yee Hui, Email: [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ប.ស.ស បើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការអនុវត្តថវិកាតាមនីតិវិធី និងការគ្រប់គ្រងហិរញ្ញវត្ថុ”

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងសង្គមកិច្ច ប្តេជ្ញាការពារ និងលើកកម្ពស់សិទ្ធនារី ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ

វប្បធម៌ ជំនឿ២០ នាទីutes មុន

កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា

ព័ត៌មានជាតិ២០ នាទីutes មុន

ក្រុមប្រឹក្សារាជធានីជំរុញឲ្យពន្លឿនការតទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ក្នុងសង្កាត់ចំនួន៣នៅខណ្ឌកំបូល

ចរាចរណ៍២៥ នាទីutes មុន

បុរសម្នាក់ បើករថយន្តខ្វះការប្រុងប្រយ័ត្ន រេចង្កូតទៅបុករថយន្តចតចោលលើចិញ្ចើមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម