Connect with us

ព័ត៌មានជាតិ

ក្រសួង​ពាណិជ្ជកម្ម​ ជំរុញ​ការ​លក់​ផលិត​ផល​ខ្មែរ​​តាមស្ថានីយប្រេង​ឥន្ធនៈ

បានផុស

នៅ

ក្រោម​កម្ម​វិធី​ស្តី​ពី​«កិច្ចសហការ​ជំរុញ និង​បង្កើន​ផលិតផល​ខ្មែរ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភី​ធី​ធី នៅ​តាម​បណ្ដា​រាជធានី-ខេត្ត» ​អគ្គនាយកដ្ឋានជំរុញ​ពាណិជ្ជកម្ម​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​សហការ​ជា​មួយ​ក្រុម​ហ៊ុន ភី​ធី​ធី​(ខេមបូឌា) ដើម្បី​អនុវត្ត​គម្រោងការ​ដាក់​លក់​ផលិត​ផល​ខ្មែរនៅតាមស្ថានីយ​​សាខា​រាជធានី​-ខេត្ត ទាំង ១៦ របស់ក្រុមហ៊ុន។

ក្រោម​ការ​សហការ​រវាង​ក្រសួង​ពាណិជ្ជកម្ម និង​ក្រុម​ហ៊ុន​ភី​ធី​ធី​ ​គម្រោង​នេះ​រៀបចំ​ឡើង​ដើម្បី​ជួយ​ជ្រំ​ជ្រែង​ លើក​កម្ពស់​ផលិត​ផល​ខ្មែរ ដែល​ជា​ផលិតផល​លក្ខណៈ​គ្រួសារ​តូច​ៗលើ​ទី​ផ្សារក្នុង​ស្រុក ក៏​ដូច​ជា​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​កម្ពុជា នៅ​លើ​មូលដ្ឋាន​តម្លាភាព និង​ផល​ប្រយោជន៍​សហគមន៍។ ម្យ៉ាង​វិញ​ទៀត​កម្ម​វិធី​មួយ​នេះ ក៏​ធ្លាប់​បាន​អនុវត្តន៍​នឹង​ទទួល​បាន​ជោគជ័យ​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០២២​ កន្លង​ទៅ នៅ​រាជធានី-ខេត្ត​ចំនួន ១១ និង​ស្ថានីយ​ឥន្ធនៈ​ប្រមាណ​ ២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ថ្មី​ម្ដង​ទៀត ក្នុង​ឆ្នាំ​២០២៣ នេះ ក្រសួង​ពាណិជ្ជកម្ម​ និង​ក្រុមហ៊ុន ភី​ធី​ធី​ នឹង​សហការ​ការ​ពង្រីក​គម្រោង​ដដែល​ ជា​គោល​ដៅ​បន្ត​ចំពោះ​រាជធានី-ខេត្ត​ប្រមាណ ១៦ នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភី​ធី​ធី​ចំនួន​ ១៩​បន្ថែម​ទៀត​ដូច​ខាង​ក្រោម​នេះ៖

  • រាជ​ធានី​ភ្នំពេញ នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ភី​ធី​ធី​ព្រៃកី
  • ខេត្ត​កណ្ដាល នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី​តាខ្មៅ​ផ្លូវ​ជាតិ​លេខ ២១
  • ខេត្ត​កំពង់ចាម នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី​ផ្ដៅជុំ២
  • ខេត្ត​ក្រចេះ​ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​ក្រុង​ក្រចេះ
  • ខេត្ត ស្ទឹងត្រែង នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​ក្រុង​ស្ទឹងត្រែង​ជិត​រង្វង់​មូល​ថ្មី
  • ខេត្ត​ព្រៃវែង នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី ស្វាយ​អន្ទរ
  • ខេត្ត​ស្វាយរៀង នៅ​ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី​ក្រុង​ស្វាយរៀង
  • ខេត្ត​កំពង់ឆ្នាំង នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី ឧត្តុង្គ និង​ភីធីធី​ក្រុង​កំពង់ឆ្នាំង
  • ខេត្ត​ពោធិ៍សាត់ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​ក្រុង​ពោធិ៍សាត់
  • ខេត្ត​បាត់ដំបង នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​អូរចារ
  • ខេត្ត​សៀមរាប នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​សៀង​ណាំ
  • ខេត្ត​បន្ទាយមានជ័យ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​បន្ទាយមានជ័យ
  • ខេត្ត​កំពង់​ស្ពឺ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី រលាំង​សង្កែ និង ភីធីធី​​ត្រាំ​ខ្នារ
  • ខេត្ត​តាកែវ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​សុខ​កែវ ជិត​រង្វង់​មូល​ក្បែរ​ផ្សារ​រាត្រី និង​ភីធីធី​អង្គ​តា​សោម
  • ខេត្ត​កំពត នៅ ស្ថានីយ​ប្រេងឥន្ធនៈ​ភីធីធី​ទី​រួម​ខេត្ត​កំពត
  • ខេត្ត​ព្រះសីហនុ​ នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភីធីធី​ឃ្លាំង​លើ

តាម​​ស្ថានីយ​ទាំង ១៦​ នឹង​មាន​ការ​ដាក់​លក់​នូវ​ផលិត​ផល​មួយ​ចំនួន​ដូច​ជា​អាហារ​សម្រន់ បង្អែម ផ្លែ​ឈើ​តាម​រដូវ​កាល វត្ថុ​អនុស្សាវរីយ៍ សម្ភារៈ​ធ្វើ​ដោយ​ដៃ និង​បន្លែ ត្រី សាច់ ជាដើម។ រាល់ការ​ដាក់​តាំង​បង្ហាញ​លក់ផលិតផល​​នៅ​តាម​ស្ថានីយ​ឥន្ធនៈភីធីធី​ តាម​គម្រោង​អាច​នឹង​​ចាប់​ផ្ដើម​​ជា​រៀង​រាល់​ថ្ងៃ​សុក្រ​-សៅរ៍-អាទិត្យ នៅ​ក្នុង​ខែ​មីនា-ឧសភា-កញ្ញា-វិច្ឆិកា ឆ្នាំ​២០២៣​ ខាង​មុខ​នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋ ក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

នយោបាយ៤៨ នាទីutes មុន

សម្តេចតេជោ៖ ជនណានៅតែប្រឆាំងនឹង «៧មករា» គឺជាអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា

នយោបាយ១ ម៉ោង មុន

បុរសខ្លាំងកម្ពុជា វាយតម្លៃថា អ្នកបន្តវេនសម្រេចបានសមិទ្ធផលលើសការរំពឹងទុក ហើយដឹកនាំមានប្រសិទ្ធភាពល្អជាងអ្នកជំនាន់មុន

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិតយង់ ពៅ៖ សង្គ្រាមនៅក្នុងពិភពលោកបច្ចុប្បន្ននេះ មិនស្មើនឹងសម័យកាលប្រល័យពូជសាសន៍នៅកម្ពុជានោះទេ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី ៤៦ ថ្ងៃរំដោះ ៧មករា នៅខេត្តកំពង់ស្ពឺ

Sokha Hotels

ព័ត៌មានពេញនិយម