ព័ត៌មានជាតិ
អ្នកជិះរថយន្តក្រុងសាធារណៈជាង ១ លាននាក់នៅឆ្នាំ ២០២២
នៅក្នុងឆ្នាំ ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bui) បានប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង ដោយមានអ្នកជិះចំនួនជាង ១ លាននាក់ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៣ របស់រដ្ឋបាលរាជធានីភ្នំពេញដែលបាននឹងកំពុងធ្វើឡើងនៅថ្ងៃទី ០៩ និងទី១០ មីនា ឆ្នាំ២០២៣នេះ លោកសេង វណ្ណៈ នាយករដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ ក្នុងឆ្នាំ២០២២ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bui) ប្រើប្រាស់រថយន្ត ក្រុងចំនួន ៦០ គ្រឿង មានចំនួន ០៤ខ្សែរត់ មានអ្នកជិះសរុបចំនួន ១៣៨១៣៧៦នាក់ ក្នុងនោះអ្នកជិះ ថេយន្តក្រុងបង់ប្រាក់ចំនួន ៣៦៨,២២១នាក់ អ្នកជិះរថយន្តក្រុងមិនបង់ប្រាក់ ចំនួន ១.០០០.៩៦៧នាក់, អ្នកជិះកាណូតបង់ប្រាក់ចំនួន ២.០៧២នាក់ អ្នកជិះកាណូតមិនបង់ប្រាក់ចំនួន ១០,១១៦នាក់។

គួរបញ្ជាក់ថា៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងមកនេះរថយន្តក្រុងចំនួន ២០០ គ្រឿងទៀត ដែលជាអំណោយរបស់ក្រុមហ៊ុន ប៊ូយ៉ុង គ្រុប» បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (City Bus) ក្នុងរាជធានីភ្នំពេញអោយកាន់តែប្រសើរឡើងមួយកម្រិតថែមទៀត៕



អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់